Connect with us

សេចក្ដីជូនដំណឹង

វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យប្រារព្ធខួប១០ឆ្នាំ ជាមួយអាហារូបករណ៍១២០កន្លែង និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភ៣០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥

បានផុស

នៅ

ដើម្បីអបអរគម្រប់ខួប១០ឆ្នាំ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ និងកម្មវិធី សិក្សាក្រោមជំនួយឧបត្ថម្ភសរុបចំនួន១៥០កន្លែងជូនដល់សិស្សានុសិស្សទាំងអស់ ដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៤នេះ។ ក្នុងនោះ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនឹងផ្តល់ជូន អាហារូបករណ៍តាមនិទ្ទេសចំនួន ១២០កន្លែង និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភចំនួន៣០កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត Masamu Kamaga នាយវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ មានប្រសាសន៍ថា៖ «យើងមាន សេចក្តីរំភើបរីករាយក្នុងការប្រារព្ធខួបលើកទី ១០ នៃការបង្កើតវិទ្យាស្ថានរបស់យើង ជាមួយនឹងការផ្តល់ជូន អាហារូបករណ៍ និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភជាច្រើនកន្លែងជូនដល់សិស្សនិស្សិតនៅទូទាំងប្រទេស ដែលមានទេពកោសល្យ សមត្ថភាព និងភាពវ័យឆ្លាត។ ការផ្ដល់ជូននេះធ្វើឡើងក្នុងគោលដៅផ្តល់ឱកាសឱ្យពួកគេសម្រេចបាននូវក្តីសុបិន្តក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា»។

លោកនាយកបានបន្តថា ៖ «វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យតែងតែស្វែងរកគំនិតផ្ដួចផ្តើមថ្មីៗដើម្បីធ្វើឱ្យកម្មវិធីសិក្សារបស់សិស្សនិស្សិតកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។ យើងប្ដេជ្ញាចិត្តថានឹងផ្ដល់ជូនសិស្សនិស្សិតរបស់យើងនូវការសិក្សាប្រកបដោយគុណភាព និងមានការទទួលស្គាល់ជាសកល ជាមួយនឹងកម្មវិធីសិក្សាដែលផ្ដោតលើគម្រោងស្រាវជ្រាវទំនើប  និងការហាត់ការជាមួយក្រុមហ៊ុនដៃគូរទាំងនៅក្នុងស្រុក និងក្រៅស្រុក។»

អាហារូបករណ៍១២០កន្លែង

ក្នុងឆ្នាំសិក្សាថ្មី ២០២៤ ​- ២០២៥  វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនឹងផ្តល់ជូនអាហារូបករណ៍តាមនិទ្ទេសបាក់ឌុប ចំនួន១២០កន្លែងសម្រាប់សិស្សានុសិស្សដែលទទួលបាននិទ្ទេសសរុប A, B, C និង D ជាមួយការបញ្ចុះតម្លៃ សិក្សាក្នុងឆ្នាំទី១ដូចខាងក្រោម ៖

  • និទ្ទេស A ៖ អាហារូបករណ៍ ១០០% (៣០ កន្លែង)
  • និទ្ទេស B ៖ អាហារូបករណ៍ ៧០% (៣០ កន្លែង)
  • និទ្ទេស C ៖ អាហារូបករណ៍ ៥០% (៣០ កន្លែង)
  • និទ្ទេស D ៖ អាហារូបករណ៍ ២០% (៣០ កន្លែង)

លើសពីនេះ វិទ្យាស្ថានក៏ផ្តល់ជូនអាហារូបករណ៍តាមនិទ្ទេសផងដែរ គិតចាប់ពីឆ្នាំទី២ឡើងទៅ ដោយផ្អែកលើ លទ្ធផលសិក្សានៅក្នុងឆ្នាំមុនៗ ជាមួយនឹងការបញ្ចុះតម្លៃសិក្សាដូចខាងក្រោម ៖

  • និទ្ទេស A+ ៖ អាហារូបករណ៍ ១០០%
  • និទ្ទេស A ៖ អាហារូបករណ៍ ៧០%
  • និទ្ទេស B+ ៖ អាហារូបករណ៍ ៥០%
  • និទ្ទេស B ៖ អាហារូបករណ៍ ៣០%

កម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ត៣០កន្លែង

ក្រៅពីអាហារូបករណ៍ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យផ្ដល់ជូនផងដែរនូវកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភចំនួន៣០កន្លែងជូនដល់សិស្សនិស្សិតនៅទូទាំងប្រទេស ដែលមានលក្ខណ្ឌដូចខាងក្រោម៖

  • និស្សិតដែលស្ថិតក្នុងសហគមន៍ក្រីក្រ
  • និស្សិតដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ
  • និស្សិតដែលរស់នៅទីជនបទដាច់ស្រយាល

កម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនេះរួមបញ្ចូលថ្លៃសិក្សា ស្នាក់នៅ និងអាហារក្នុងរយៈពេល៤ឆ្នាំ។ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យតែងតែយកចិត្តទុកដាក់ចំពោះនិស្សិតដែលជួបការលំបាកក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាមួយនឹងការបង្កើតកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនេះឡើងដើម្បីលើកទឹកចិត្តពួកគេឱ្យខិត្តខំរៀនសូត្រ និងតស៊ូក្នុងជីវិតដើម្បីទទួលបានភាពជោគជ័យហើយក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិនៅថ្ងៃអនាគត។​

សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភតាមរយៈទម្រង់ស្នើសុំតាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវផុតកំណត់ដូចខាងក្រោម៖

  • កម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនឹងផុតកំណត់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤
  • អាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤
  • ការទទួលពាក្យស្នើសុំចូលរៀនទូទៅនឹងផុតកំណត់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា សូមចូលទៅកាន់គេហទំព័រ www.kit.edu.kh/academics

អំពីវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ មានទីតាំងស្ថិតនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ វិទ្យាស្ថានមានមុខវិទ្យាសំខាន់ៗចំនួនបី៖ វិស្វកម្មកុំព្យូទ័រ ស្ថាបត្យកម្ម និងគ្រប់គ្រងទេសចរណ៍ ជាមួយនឹងកម្មវិធីសិក្សាពិសេសផ្ដោតលើការស្រាវជ្រាវ ការអនុវត្តន៍ជាក់ស្ដែង និងការហាត់ការជាមួយក្រុមហ៊ុនដៃគូរក្នុងស្រុក និងក្រៅស្រុក។​

For more information

Website: www.kit.edu.kh

Telegram: 016 575 011 / 010 575 011

Tel: 078 777 344 / 095 777 841

Email: [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម