Connect with us

សេចក្ដីជូនដំណឹង

អបអរសាទរ ! អ្នកខេត្តកំពង់ធំម្នាក់ទៀតហើយទទួលបានរង្វាន់ទឹកប្រាក់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បានផុស

នៅ

កំពង់ធំ ៖ សូមចូលរួមអបអរសាទរដល់អ្នករស់នៅខេត្តកំពង់ធំម្នាក់ទៀតហើយដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១២៥លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ រឹម ហ័រ ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក រឹម ហ័រ បានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារនាពេលបច្ចុប្បន្ននេះគឺមានភាពខ្សត់ខ្សោយខ្លាំង និងជាប់ជំពាក់បំណុលគេទៀតផង ព្រោះគ្មានចំណូលអ្វីក្រៅពីលក់កម្លាំងកាយធ្វើជាកម្មករសំណង់ និងលីសែង ដើម្បីប្ដូរប្រាក់បានប្រមាណ ៣ ទៅ ៤ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ យកមកដោះស្រាយជីវភាពដែលមានកូនតូចចំនួន៣នាក់ក្នុងបន្ទុក។

លោកបានប្រាប់បន្តទៀតថា ជារៀងរាល់ថ្ងៃ នៅពេលធ្វើការជាកម្មករសំណង់ ក៏ដូចជាលីសែងដំំឡូង លោកតែងទិញភេសជ្ជៈខារ៉ាបាវទទួលទានជាប្រចាំ។ ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការហើយអស់កម្លាំង លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ពីអ្នកលក់នៅក្បែរផ្ទះទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកលក់ និងក្រុមគ្រួសារ ឱ្យជួយមើល ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក រឹម ហ័រ បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងធ្វើផ្ទះឱ្យបានសមរម្យ ហើយសល់ប៉ុន្មាន ទុកទិញដីស្រែ ចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក រឹម ហ័រ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម