Connect with us

សេចក្ដីជូនដំណឹង

អបអរសាទរ ! អ្នកខេត្តតាកែវ ទី៣ហើយ ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

បានផុស

នៅ

គិតមកដល់ពេលនេះ សម្រាប់រដូវកាលថ្មីនៃប្រាក់រង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំជាបន្តបន្ទាប់ និងរៀងរាល់សប្ដាហ៍។ ដោយឡែក ចំពោះតែអ្នករស់នៅក្នុងខេត្តតាកែវ មានចំនួន៣នាក់ហើយ ដែលបានឈ្នះរង្វាន់ធំនូវទឹកប្រាក់១២៥លានរៀលពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ ឡុង ទិត ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាកសិករ ហើយប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នរស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក ឡុង ទិត បានរៀបរាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច លោក និងប្រពន្ធកូនបានផ្លាសមករស់នៅស្រុកកំណើតខាងប្រពន្ធដែលមានអាសយដ្ឋាននៅក្នុងខេត្តតាកែវដូចបានជម្រាបជូនខាងលើ។

ដោយឡែក ចំពោះការត្រូវរង្វាន់ខាងលើនេះគឺជារឿងដែលនឹកស្មានមិនដល់ ខណៈដែលកាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ លោកបានទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ និងបានទិញភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុង ប៉ុន្តែគ្រានោះលោកមិនទាន់គាស់ទទួលទាននោះទេ លុះពេលត្រលប់មកដល់លំនៅដ្ឋានក្នុងខេត្តតាកែវវិញ លោកក៏គាស់ទទួលទាន ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀល ដែលបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ប្រាប់បងប្អូនក្រុមគ្រួសារ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ឡុង ទិត បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតទិញដីស្រែសម្រាប់ចែកដល់កូនៗ ហើយសល់ប៉ុន្មានទុកទិញគោចិញ្ចឹមលក់ដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ឡុង ទិត ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ វិនាទី មុន

អបអរសាទរ ! អ្នកខេត្តតាកែវ ទី៣ហើយ ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ជីវិតកម្សាន្ដ២ នាទី មុន

សាយ ប្រកាសកម្មវិធី “រត់” ដើម្បីអបអរសាទរខួបអនុ ស្សាវរីយ៍ ៧១ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ជីវិតកម្សាន្ដ១១ នាទី មុន

វិលមកអាជីពវិញ ង៉ុក ទ្រិញ នៅតែខ្លាំង ទោះជាធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ 

ជីវិតកម្សាន្ដ១៥ នាទី មុន

សុគន្ធ និសា ត្រៀមចេញបទថ្មីអន្ទងចិត្តអ្នកគាំទ្រ ក្រោយសង្ស័យចាកចេញពីហង្សមាសជាលើកទី២

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អតីត​សមាជិក​ក្រុម One Direction បាន​បាត់បង់ជីវិត ក្រោយ​ធ្លាក់​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

Sokha Hotels

ព័ត៌មានពេញនិយម