Connect with us

សេចក្ដីជូនដំណឹង

ស្វែងយល់អំពីសាកលវិទ្យាល័យល្បីៗមកពីទ្វីបអឺរ៉ុបក្នុងកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ

បានផុស

នៅ

សិស្សនិស្សិតកម្ពុជាដែលកំពុងតែស្វែងរកការអប់រំលំដាប់ពិភពលោកនឹងមកជួបជុំគ្នានៅ Factory ភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាលគឺកម្មវិធី ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងផ្តល់នូវឱកាសដ៏ពិសេស ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាបានស្វែងរកកម្មវិធីសិក្សាដែលខ្លួនចាប់អារម្មណ៍ ពិភាក្សាពីកម្មវិធីអាហារូបករណ៍ និងមានលទ្ធភាពផ្លាស់ប្តូរព័ត៌មានជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុបជាង ៣០សាកលវិទ្យាល័យគ្រប់គ្នាអាចចូលរួមក្នុងពិព័រណ៍នេះដោយសេរី ហើយចំនួនអ្នកចូលរួមជាសិស្ស និស្សិតអាចនឹងមានចំនួនដល់ទៅជាង ១៦០០ នាក់ ដែលពួកគេសុទ្ធសឹងតែចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះនឹងត្រូវបើកសម្ពោធជាផ្លូវការដោយតំណាងជាន់ខ្ពស់មកពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីជួយជ្រោមជ្រែងសិស្ស និស្សិតកម្ពុជាឱ្យបោះជំហានឆ្ពោះទៅរកការអប់រំលំដាប់ពិភពលោកនៅក្នុងទ្វីបអឺរ៉ុប។
 
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីដ៏អធឹកអធមនេះ ក៏នឹងមានតំណាងមកពីសាកលវិទ្យាល័យនានានៅទូទាំងទ្វីបអឺរ៉ុប រួមមានអ្នកតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក អ៊ីតាលី និងប្រទេសជាសមាជិកជាច្រើនទៀត ដែលពួកគេនឹងមកផ្តល់នូវការប្រឹក្សាដោយផ្ទាល់ជាមួយសិស្ស និស្សិត ដែលបានចូលរួម ឱ្យយល់កាន់តែច្បាស់អំពីជម្រើសនៃការសិក្សានានា ចាប់ពីកម្មវិធីថ្នាក់បរិញ្ញាបត្រ ថ្នាក់ក្រោយឧត្តមសិក្សា និងជាពិសេសព័ត៌មានស្តីពីអាហារូបករណ៍ដូចជា កម្មវិធី Erasmus+ ជាដើម។ សិស្ស និស្សិតដែលចូលរួម ក៏នឹងមានឱកាសជួបជាមួយអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅទ្វីបអឺរ៉ុប និងបានស្តាប់ដោយផ្ទាល់អំពីបទពិសោធន៍របស់ពួកគេ ព្រមទាំងស្វែងយល់ ថាតើការសិក្សានៅបរទេសពិតជាបានផ្លាស់ប្តូរជីវិតរបស់ពួកគេយ៉ាងណាផងដែរ។
 
ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមានប្រសាសន៍ថា៖ «អឺរ៉ុបផ្តល់ឱកាសជាសាកលសម្រាប់និស្សិតកម្ពុជា។ ចាប់ពីសាកលវិទ្យាល័យលំដាប់កំពូលៗ រហូតដល់ការផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃដែលអាចផ្លាស់ប្តូរជីវិតរបស់និស្សិតដែលបានសិក្សានៅទីនោះ ហើយការសិក្សានៅអឺរ៉ុបមានន័យថាពួកគេទទួលបានជំនាញដ៏មានតម្លៃ និងបានស្គាល់នូវវប្បធម៌ថ្មីៗទៀតផង។ យើងសូមលើកទឹកចិត្តសិស្ស និស្សិតគ្រប់រូបដែលមានក្តីសុបិន្ត ឱ្យចូលរួមជាមួយយើងនៅក្នុងកម្មវិធីពិព័រណ៍ ហើយនិងបោះជំហានទីមួយដ៏សំខាន់នេះ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង»

ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ក៏បានបញ្ជូលនូវកម្មវិធីកម្សាន្តផងដែរ! សិស្ស និស្សិតអាចរីករាយជាមួយហ្គេមសប្បាយៗ ព្រមទាំងអាចចូលរួមកម្មវិធីកីឡា ដែលរៀបចំដោយ ក្រុមហ៊ុន Decathlon និងជាពិសេសទៅទៀតនោះអាចភ្លក់រសជាតិអាហារអឺរ៉ុបដ៏ឆ្ងាញ់ពិសា ដែលនាំមកជូនដោយក្រុមហ៊ុនដ៏ល្បីល្បាញ គឺក្រុមហ៊ុន Thalias Group។ មិនថាអ្នកជាអ្នកនិយមភ្លក់អាហារឆ្ងាញ់ៗ ឬអ្នកចូលចិត្តកីឡានោះទេ អ្នកនឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ព្រមទាំងមានឱកាសទទួលបាននូវចំណេះដឹងថ្មីៗស្តីអំពីការទៅសិក្សានៅអឺរ៉ុបទៀតផង។
 
សិស្ស និស្សិតអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ បានតាមអាសយដ្ឋាននេះ  http://www.studyineuropeKh.com ។ ប្រញាប់រួសរាន់ឡើង ព្រោះសំបុត្រមានកំណត់ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងមុន!

ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ដែលមិនគួរខកខានឡើយ ជាពិសេសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់ស្វែងរក និងចូលរួមជាមួយការអប់រំលំដាប់អន្តរជាតិ ហើយជាពិសេសសម្រាប់អ្នកដែលចង់ជួបជាមួយអ្នកជំនាញមកពីទូទាំងពិភពលោក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រោយ ៣០ ឆ្នាំ អង្គការ​សហប្រជាជាតិ ផ្ដល់​អនុសាសន៍​ឲ្យ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

តើមេដឹកនាំ​ហាម៉ាស់​សំខាន់​ប៉ុនា្មន​​នាក់​ត្រូវអ៊ីស្រាអែល​សម្លាប់​ដល់​ពេលនេះ​?

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋចែកពូជស្រូវ១ ៨៥៦តោន ជូនពលរដ្ឋក្នុងខេត្តកំពង់ធំ ដើម្បីស្ដារលទ្ធភាពដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក

ចរាចរណ៍១៤ នាទី មុន

បើករថយន្តឆ្លងផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើង នៅកោះពេជ្រ

សេដ្ឋកិច្ច១៨ នាទី មុន

ផលិតផលសក្ដានុពល ៣ មុខរបស់កម្ពុជា នឹងនាំចូលទីផ្សារបោះដុំអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម