Connect with us

សេចក្ដីជូនដំណឹង

អ្នកនិពន្ធ ម៉ីសន សុធារី បានចេញការជូនដំណឹងមួយដើម្បីបង្ការទប់ស្កាត់ការបោកប្រាស់

បានផុស

នៅ

ដើម្បីទប់ស្កាត់ការបោកប្រាស់ និងការយល់ច្រឡំនានា អ្នកនិពន្ធ ម៉ីសន សុធារី បានជូនដំណឹងដល់មិត្ត​អ្នកអាន និងអ្នកតាមដានទាំងអស់ថា ក្រៅពីមានការងារជាមួយសារព័ត៌មានកម្ពុជា និងមានគេហទំព័រ Meysansotheary.com ផ្ទាល់ខ្លួន អ្នកនាងមិនមានការងារផ្សព្វផ្សាយ ឬចែករំលែក​ណាមួយជាមួយអង្គការ ស្ថាប័ន ឬក្រុមហ៊ុនណាឡើយ មិនថាវេទិកាអប់រំ មណ្ឌល​សិក្សា ឬការងារកៀរគរមនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនិពន្ធ ម៉ីសន សុធារី បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី​១៨ ខែ តុលានេះដោយបញ្ជាក់ថា៖«ប្រសិនបើបងប្អូនបានឃើញឈ្មោះ ឬរូបភាពរបស់ខ្ញុំ ស្នាដៃ និងអ្វីៗទាក់ទងនឹងខ្ញុំនៅទីណាផ្សេងៗពាក់ព័ន្ធនឹងការកៀរគរមនុស្ស​ សន្យាផ្តល់ការបណ្តុះបណ្តាលអ្វីជាដើម សូមបញ្ជាក់ថា នោះអាចជាការបោកប្រាស់ ​និងសូមមេត្តាផ្តល់ដំណឹងមកក្រុមការងាររបស់ខ្ញុំជាបន្ទាន់»។

អ្នកនិពន្ធ ម៉ីសន សុធារី សង្កត់ធ្ងន់ថា ការងាររបស់អ្នកនាងរួមមាន និពន្ធសៀវភៅ ការផលិតអត្ថបទវិដេអូ និងបទសម្ភាសន៍ និងការបង្វឹកអ្នកនិពន្ធថ្មីៗ ដែលត្រូវបានចេញផ្សាយតែនៅកាសែត KampucheaThmey និងតាមរយៈគេហទំព័រ MeysanSotheary.com ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា អ្នកនិពន្ធជើងចាស់ ម៉ីសុន សុធារី បានទទួលការកោតសរសើរយ៉ាងទូលំទូលាយពីសាធារណជន និងអ្នកអានចំពោះការសរសេរយ៉ាងទូលំទូលាយ ដែលបាននិពន្ធរឿងជាច្រើនប្រភេទ រឿងប្រលោមលោក រឿងអប់រំ រឿងខ្លី និងរឿងភាគល្បីៗជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម