Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន KHB Beverage ចុះMOU ដ៏​ធំ​ជា​មួយ Galaxy Navatra រៀប​ចំ​មហាព្រឹត្តិការណ៍​ប្រគំ​តន្រ្តីខ្នាតយក្សច្រើនជាងគេទូទាំងប្រទេស

បានផុស

នៅ

លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានសហការចាប់ដៃគ្នាជាមួយ អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះអនុស្សរណៈយោគយល់គ្នា នាំយកមហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្សចំនួន២ផ្សេងគ្នាគឺ «CAMBODIA BONDING CONCERT» និង «EXPREZ TOUR CONCERT» ដើម្បីជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេសបានកម្សាន្តសប្បាយ ចាប់ពីពាក់កណ្តាលខែវិច្ឆិកាពោលចាប់ផ្តើមពីថ្ងៃបុណ្យអុំទូក អកអំបុកបណ្តែតព្រះទីប សំពះព្រៈខែខាងមុននេះតែម្តង។ ការទទួលសិទ្ធិរៀបចំការប្រគំតន្ត្រីនេះ អាចនិយាយបានថាផលិត Galaxy Navatra ជាផលិត ដែលទទួលបាន ការរៀបចំការប្រគំតន្រ្តីច្រើនជាងគេ មានរហូត42ទីទាំងទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១មេហ្គាម៉ល។

អ្នកឧកញ៉ា លាង ម៉េងលើកឡើងនាឱកាសនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា គោលដៅធំបំផុតនៃ MOUនេះ គឺដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរយើងដល់កូនចៅជំនាក់ក្រោយ គ្រប់ខេត្ដក្រុងបានដឹង បានស្គាល់ពីសិល្បៈដ៏ល្អឯកអស្ចារ្យរបស់យើង។ បន្ថែមពីនោះទៀត ក៏នឹងបង្ហាញទៅកាន់ប្រទេសនៅជុំវិញពិភពលោកបានស្គាល់នូវសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរយើងផងដែរ។

អ្នកឧកញ៉ា ឡេង ប្រុស បានលើកឡើងផងដែរថា អនុស្សរណៈនៃការយោគយល់ថ្មីរវាងក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រាគ្រុប គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីចំណងទំនាក់ទំនង និងការជឿទុកចិត្ដគ្នាយ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ ដែលបានបោះជំហានចេញពីកិច្ចសហប្រតិបត្ដិការធំៗ សម្រេចបាននាពេលកន្លងមកជាមួយនឹងលទ្ធផលគួរជាទីគាប់ប្រសើរសម្រាប់ភាគីទាំងពីរ។

ជាក់ស្ដែងតាមរយៈ MOUនេះមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស «CAMBODIA BONDING CONCERT» ចំនួន ២១ ទីតាំង និង «EXPREZ TOUR CONCERT»ចំនួន ២១ ទីតាំង ជូនដល់បងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេស នៅខែវិច្ឆិកាខាងមុននេះ នឹងគាស់រំលើងនូវសិល្បៈខ្មែរយើងកាន់តែច្រើន នាំយកភាពរីករាយសប្បាយជាមួយនឹងចង្វាក់ភ្លេងដ៏ពីរោះ ជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា ថ្នាក់ដឹកនាំ ក្រុមហ៊ុនទាំងពីរ ព្រមទាំង សិល្បករសិល្បៈការិនី ក៏បានទទួលទានអាហារសាមគ្គី ច្រៀងលេង ដោយភាព ក្ដីសប្បាយរីករាយ នឹងស្និទ្ធស្នាលគ្នាបំផុត៕

4

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម