Connect with us

សេចក្ដីជូនដំណឹង

វឌ្ឍនៈ ប្រ៊ូវើរី ឧបត្ថម្ភ និងដាក់សម្ពោធឲ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅខេត្តឧត្តរមានជ័យ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គម

បានផុស

នៅ

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងតែមានភាពលេចធ្លោខ្លាំង ដឹកនាំដោយអ្នកឧកញ៉ា សំអាង  វឌ្ឍនៈ ជាអគ្គនាយកបានចូលរួមដាក់សម្ពោធជាផ្លូវការឲ្យប្រជាជនប្រើប្រាស់នូវបន្ទប់ទឹកសាធារណៈដ៏ស្រស់ស្អាតទំនើបទាន់សម័យ ដែលមានបន្ទប់ទឹកស្រីចំនួន៦ បន្ទប់ទឹកបុរសចំនួន៦ បន្ទប់ទឹកជនពិការចំនួន២ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមឧបត្ថម្ភបង់អង្គុយជាច្រើនបង់ សម្រាប់ដាក់តាមទីសាធារណៈនៅតាមបណ្តាខេត្តក្រុង ស្ថាប័ន ឬមន្ទីរពេទ្យជាច្រើន ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល ដោយបានចូលរួមឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ បរិស្ថាន​ សុខុមាលភាពសង្គម សិល្បៈ កីឡា បដិសណ្ឋារកិច្ច ព្រមទាំងការចូលរួមចំណែកឧបត្ថម្ភលើកកម្ពស់គ្រប់សកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម