សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ដាស់តឿនអ្នកវិនិយោគ ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន ក្លែងខ្លួន ជាឈ្មោះក្រុមហ៊ុន ដើម្បីចូលរួមក្នុងសកម្មភាពឆបោក
ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប (ខាងក្រោមហៅកាត់ ជាក្រុមហ៊ុនយើងៗ បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង ក្លែងបន្លំជានាយកប្រតិបត្តិធ្វើ ការគៀងគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្រុបដើម្បីបោកប្រាស់លុយកាក់។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖
ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្វេត(ខេមបូឌា) គ្រុប ឯ.ក” អចលន ទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្ម របស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយគត់ មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាអោយ អតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។

វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook: Prince Real Estate Group (ទទួល បានសញ្ញា ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។
ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែល បណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។ ក្រុមហ៊ុនយើងបាននឹងកំពុងផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្ម អចលនទ្រព្យ រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទេសចរណ៍វប្បធម៌ ជាដើម ហើយមានមូលនិធិផ្ទាល់ខ្លួនគ្រប់គ្រាន់។ យើងមិនស្នើសុំមូលនិធិពីសាធារណជនតាមរយៈបណ្តាញណា មួយឡើយ។
ប្រសិនបើអ្នកវិនិយោគរកឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុន យើង អាចទូរស័ព្ទទៅលេខទូរស័ព្ទផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខ 068509555/ 0714451 555 ដើម្បីសាកសួរព័ត៌មាន។
ក្រុមហ៊ុនយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើខុសច្បាប់ណាមួយដែលក្លែងបន្លំឈ្មោះ ក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិន រក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន។
សូមសាធារណៈជនជ្រាបជាព័ត៌មាន៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល