សេចក្ដីជូនដំណឹង
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ក្រុមហ៊ុន ដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន ២០០៦ផ្ទះ ចំណែកផ្ទះដែលនៅ នឹងបញ្ចប់បន្តបន្ទាប់ ជូនអតិថិជន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីវឌ្ឍនភាពនៃគម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូ៦A ដែលបានដោះស្រាយរួចរាល់ជាមួយអតិថិជន និងបានកំពុងសាងសង់រាប់ពាន់ល្វែង។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ៖«វឌ្ឍនភាពដំណើរការនៃការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺបានដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន ២០០៦ ផ្ទះ និងផ្ទះដែលមិនទាន់បញ្ចប់គឺកំពុងខិតខំរកដំណោះស្រាយដើម្បីអាចសាងសង់បញ្ចប់ជាបន្តបន្ទាប់។»។
ចំពោះបណ្ណកម្មសិទ្ធិក្រុមហ៊ុនបានដោះស្រាយជាមួយភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី បានជួយសម្របសម្រួល បច្ចុប្បន្នបណ្ណកម្មសិទ្ធិបានតម្កល់នៅក្រសួងស្ទើរទាំងស្រុង។

សូមបញ្ជាក់ថា គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ6A បើទោះមានភាពយឺតយ៉ាវខ្លះសម្រាបអតិថិជន ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនការសាងសង់ជូនដល់អតិថិជនរបស់ខ្លួន៕

សូមស្ដាប់ការ ការបង្ហាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងអស់គ្នា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ