Connect with us

សេចក្ដីជូនដំណឹង

សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់ជូន ប្រាក់ហាត់ការ៣០ម៉ឺនរៀលក្នុង១ខែអាហារ និងកន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា៤ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត

បានផុស

នៅ

សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលមានជីវភាពខ្វះខាត ដោយផ្តល់ប្រាក់ឧបត្ថម្ភរៀងរាល់ខែចំនួន៣០ម៉ឺនរៀល ផ្តល់ការសិក្សារយៈពេល៤ឆ្នាំដោយមិនបង់ប្រាក់ ផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក និងអត្ថប្រយោជន៍ផ្សេងទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកាសផ្តល់អាហារូបករណ៍នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) និងផ្តល់ជូនសិស្សដែលទើបដែលបញ្ចប់ការសិក្សាថ្នាក់តី១២ ដែលមានជីវភាពខ្វះខាតដូចជា ផ្តល់ប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុងមួយខែ មិនបង់ថ្លៃសាលារយៈពេល៤ឆ្នាំ អាហារបីពេល កន្លែងស្នាក់នៅ ទឹក ភ្លើង និង អ៊ីនធឺណិត។ បន្ថែមពីនេះ ក៏ផ្តល់ជូនកុំព្យូទ័រហាត់ការមួយគ្រឿង និងជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាលផងដែរ។

ចំពោះសិស្សដែលធ្លាក់ការប្រឡងបាក់ឌុបវិញ សិស្សក៏អាចរៀនបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានដូចគ្នា ដោយនៅពេលរៀនចប់ សាកលវិទ្យាក៏ជួយដូចការងារឱ្យនិស្សិតថែមទៀតផង។ ដូចនេះ សិស្សនិស្សិតដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) អាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈតេឡេក្រាម https://t.me/+855965667774

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) គឺជាកន្លែងបណ្តុះបណ្តាលជំនាញឌីជីថលមួយ ដែលល្អ និងស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យនេះ សាងសង់លើផ្ទៃដីជាង ២០ ហិកតា ជាប់នឹងរាជធានីភ្នំពេញ ពោរពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុង ស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ និងមានស្តង់ដារខ្ពស់។ អ្វីដែលកាន់តែពិសេសនោះ សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា នឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ស្របតាមសម័យទំនើបនេះ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម