សេចក្ដីជូនដំណឹង
កម្មវិធី Kid Witness News: សិស្សានុសិស្សកម្ពុជាបានចូលរួមការប្រកួតប្រជែងផលិតភាពយន្ដអន្តរជាតិ
ឆ្នាំនេះគឺជាខួបទី៣៥ឆ្នាំរបស់កម្មវិធី Kid Witness News ដែលជាកម្មវិធីអប់រំដល់កុមារជាង ៣០០០នាក់ ក្នុងចំនោម១១ប្រទេសជុំវិញពិភពលោក។

សិស្សានុសិស្សទាំងអស់បានផលិតនូវវីឌីអូអប់រំជាច្រើនប្រភេទដែលបានបង្ហាញអំពីរឿងរ៉ាវនិងបញ្ហាសំខាន់ៗដោយផ្តោតទៅលើ គោលដៅអភិវឌ្ឃន៏ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សម្រាប់ក្រុមរបស់ប្រទេសកម្ពុជា មានការចូលរួមជាថ្មីម្តងទៀតពីសាលាបញ្ញាសាស្ត្រអន្តរជាតិ និងសាលា Singapore Cambodia International Academy (SCIA) ដើម្បីចូលរួមប្រកួតជាមួយកុមារមកពីប្រទេសផ្សេងៗទៀត។
KWN គឺជាផ្នែកមួយនៃសកម្មភាពគាំទ្រ ការអភិវឌ្ឍន៍យុវជនជំនាន់ក្រោយរបស់ Panasonic ដែលក្នុងនោះក្រុមហ៊ុន Panasonic បានផ្តល់កាមេរ៉ាឧបករណ៍ថតវីដេអូដោយឥតគិតថ្លៃ ដល់គ្រប់សិស្សានុសិស្សដែលបានចូលរួម ទាំង 9 ប្រទេស ដើម្បីគាំទ្រដល់ការផលិតភាពយន្តខ្លី ។ សិស្សានុសិស្សដែលបានចូលរួមទាំងអស់ បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈ ការផលិតភាពយន្តខ្លី អំពីបញ្ហាបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមកុមារនៅកម្ពុជាបានប្រើប្រាស់កាមេរ៉ា Panasonic Lumix SI ក្នុងការផលិតវីឌីអូដែលមានគុណភាពល្អសម្រាប់ការប្រកួតរបស់ពួកគេ។
លោក Hisakazu Maeda អគ្គនាយកនៃក្រុមហ៊ុន Panasonic Cambodia
បានសម្តែងការកោតសរសើរដល់សិស្សានុសិស្ស ព្រមទាំងអំណរអរគុណទៅដល់សាលាទាំងពីរ និងដៃគូសហការ ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ពួកគេ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលសាលាបញ្ញាសាស្ត្រអន្តរជាតិ និងសាលា Singapore Cambodia International ដែលបានចូលរួមយ៉ាងសកម្ម។ ការគាំទ្ររបស់អ្នកបានផ្តល់នូវឱកាសឱ្យសិស្ស ដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាសកល និងចែករំលែកគំនិតរបស់ពួកគេនៅលើឆាកអន្តរជាតិ។

គាត់ក៏បាននិយាយបន្តថា “ខ្មុំមានសេចក្តីសោមនស្សរីករាយចំពោះការខិតខំប្រឹង របស់សិស្សានុសិស្សទាំងអស់ និងបានបង្កើតឱកាសអោយពួកគេបានបញ្ចេញគំនិតច្នៃប្រឌិត តាមរយះការបង្កើតភាពយន្តខ្លី” គាត់ក៏បានថ្លែងអំណរគុណទៅដល់ ក្រុមហ៊ុន Sabbay Nash ដែលបានផ្តល់នូវកាម៉េរា Lumixសម្រាប់អោយសិស្សប្រើប្រាស់ថតវីឌីអូ និងលោក Jerry Thai ដែលបានចំណាយពេលវលាដ៏មានតម្លៃផ្តល់ការបណ្តុះបណ្តាលខ្លីៗអំពីការប្រើប្រាស់កាមេរ៉ា និងការថតវីដេអូ។

អ្នកតំណាងដែលមកពីសាលាទាំងពីរបានមានប្រសាសន៍ថា៖ «យើងពិតជាកោតសរសើរដល់ក្រុមហ៊ុន Panasonic ដែលបានបង្កើតកម្មវិធីនេះ ផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់បានស្វែងយល់អំពីប្រធានបទថ្មីៗ ពង្រឹងការងារជាក្រុម និងទទួលបានបទពិសោធន៍សម្រាប់នាពេលអនាគត។
Kid Witness News គឺជាការប្រកួតប្រជែងផលិតភាពយន្ដអន្តរជាតិសម្រាប់សិស្សានុសិស្សដែលផ្តោតលើការអភិវឌ្ឍជំនាញទន់សំខាន់ៗដូចជា ការច្នៃប្រឌិត ការទំនាក់ទំនង និងការធ្វើការងារជាក្រុម។ កម្មវីធីនេះបានផ្តល់ឱកាសដល់សិស្សថ្នាក់បឋមសិក្សា មធ្បមសិក្សា និងថ្នាក់វិទ្យាល័យ អនុញ្ញាតឱ្យពួកគេបង្ហាញពីទេពកោសល្យរបស់ពួកគេនៅលើឆាកអន្តរជាតិ។

ស្វែងយល់បន្ថែមអំពីកម្មវិធី Kid Witness News ចូលទៅកាន់គេហទំព័រ
https://holdings.panasonic/global/corporate/sustainability/citizenship/kwn.html

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?