សេចក្ដីជូនដំណឹង
គម្រោងមីជាតិ កាតាបខ្ញុំអនាគតខ្ញុំ ផ្តល់កម្លាំងចិត្តនៃការសិក្សាដល់កុមារ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ដើម្បីជាថាមពល និងកម្លាំងចិត្តដល់កុមារដែលជួបការលំបាកក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែងក្នុងការទទួលបានលទ្ធភាព និងមធ្យោបាយជាសម្ភារជំនួយដល់ការសិក្សាបានគ្រប់គ្រាន់ប្រកបដោយ ប្រសិទ្ធភាព និងមានគុណភាពក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាភ្លុក, សាលាបឋមសិក្សាបានប៊ុង និងអនុវិទ្យាល័យភ្លុក ស្ថិតក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-29-1024x682.jpg)
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ជុន ហៀងថាវសិទ្ធ អនុប្រធានធុរកិច្ច និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ៣៥០នាក់។សម្ភារដែលបាននាំជូនសាលា សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានរួមមាន៖ កាតាបស្ពាយ ឃីតសម្ភារៈ សិក្សា ដបទឹក និងកញ្ចប់ឃីតចំណីអាហា និងមីជាតិជាច្រើនកេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-30-1024x682.jpg)
លោក ជុន ហៀងថាវសិទ្ធ អនុប្រធានធុរកិច្ច និងជាតំណាង លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានថ្លែងថា គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលក្រុមការងារមីជាតិ បានរៀបចំនេះគឺបានផ្សារភ្ជាប់យ៉ាងពិសេស ដល់កម្លាំងជម្រុញទឹកចិត្តសិស្សានុសិស្ស ដែលជួបការលំបាក ដោយប្រាកដថាក្មួយៗមិនខ្វះទេសម្ភារៈល្អៗ សម្រាប់យកមកសាលា ដើម្បីរៀន និងក្រេបយកចំណេះវិជ្ជា និងក្លាយខ្លួនជា កូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ឋល្អ សម្រាប់សង្គមជាតិ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-31-1024x682.jpg)
លោក បានបន្ថែមទៀតថាការចូលរួមដោយផ្ទាល់ ឬប្រយោល ក្នុងការលើកស្ទួយគុណភាព មូលធនមនុស្សនៅក្នុងសាលារៀនគឺរឿងចាំបាច់ ដែលទាំងអស់គ្នា និងគ្រប់ស្ថាប័នទាំងឯកជន និងក្រុមតូចៗ អាចធ្វើបានដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាឱ្យកាន់ល្អប្រសើរ ប្រកបដោយគុណភាព និងគុណវុឌ្ឍិ៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-34-1024x682.jpg)
ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធានក្នុងការនាំយកនូវអំណោយសម្ភារចំបាច់រួមមានកាតាប និងសម្ភារផ្សេងៗជាច្រើន មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងមូលដ្ឋានភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឯកឧត្តម បានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទះដ៏វិសេសវិសាល ដែលវិស័យឯកជន បានចូលរួមគាំទ្រដោយផ្ទាល់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការអប់រំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-36-682x1024.jpg)
គួរបញ្ចាក់ផងដែរថា គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” អាចកើតឡើងបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-37-1024x640.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-39-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-40-1024x687.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-42-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-43-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-45-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-46-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-48-682x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-49-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-06_16-51-50-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច