សេចក្ដីជូនដំណឹង
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមឧបត្ថម្ភក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ៣ឆ្នាំជាប់គ្នា ដើម្បីចែករំលែកភាពសប្បាយរីករាយជាប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរតែមួយ ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានវត្តមានចូលរួមសកម្មភាពជាច្រើន ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ មិនថាបុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអុំទូក ព្រិត្តិការណ៍កីឡាជាតិ អន្តរជាតិ និងពិធីបុណ្យជាតិតូចធំៗ ស្ទើរគ្រប់កម្មវិធី។ នេះក៏ជាឆ្នាំទី៣ផងដែរ ដែលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣.១៤.១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

អ្វីជាងនេះទៅទៀត ក៏មិនខុសពីឆ្នាំកន្លងទៅនោះឡើយ បុណ្យសមុទ្រលើកនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រីដ៏អស្ចារ្យ ដែលចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងជាកីឡាករប្រដាល់ដែលមានភាពលេចធ្លោ អមជាមួយផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈកីឡា វី-អាកទីវ, ស្រាបៀរ គ្រុឌ, ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ ដ្រាហ្គិន ដែលបានរៀបចំរួចជាស្រេចនៅតាមស្តង់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទសេចរ ចូលរួមសប្បាយកម្សាន្តទាំងអស់គ្នា ជាមួយភាពត្រជាក់ ភាពស្រស់ស្រាយ បានទាំងសប្បាយ បានទាំងការឈ្នះរង្វាន់ ពីផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ