សេចក្ដីជូនដំណឹង
អ្នករស់នៅសង្កាត់ចោមចៅ២ ក្រុងភ្នំពេញ ត្រូវរង្វាន់ ១២៥លានរៀល ពីខារ៉ាបាវ
ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២៤ នៃរដូវកាលថ្មី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ជាពិសេសអ្នកឈ្នះរង្វាន់ធំនូវទឹកប្រាក់១២៥លានរៀល ដោយបានចុះប្រគល់ដល់លំនៅដ្ឋានស្ទើរគ្រប់សប្ដាហ៍។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់១២៥លានរៀលដល់អ្នកមានសំណាងដែលរស់នៅក្រុងកំពត ខេត្តកំពត កាលពីសប្ដាហ៍មុន នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនបានបន្តប្រគល់រង្វាន់ធំ ១២៥លានរៀល ដល់អ្នកមានសំណាងបន្ទាប់ ដែលជាអ្នករស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ រិទ្ធ មុល្លិកា ភេទស្រី អាយុ៤៤ឆ្នាំ បម្រើការងារនៅក្នុងក្រុមហ៊ុន យូនីស៊ីធី ដែលមានទីស្នាក់ការនៅក្នុងតំបន់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន អ្នកស្រី រិទ្ធ មុល្លិកា បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃក្រោយពេលធ្វើការហត់ ហើយអស់កម្លាំង អ្នកស្រីតែងទទួលទានភេសជ្ជៈខារ៉ាបាវជាប្រចាំ ជាពិសេសស្វាមីរបស់អ្នកស្រីដែលជាអ្នកចិញ្ចឹមសត្វក្របីដែលប្រឈមនឹងការស្រេកទឹក និងអស់កម្លាំង។ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយពេលកៀងហ្វូងសត្វក្របីអស់កម្លាំង ស្វាមីរបស់អ្នកស្រីបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង នៅម្តុំវត្ត ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទទួលទាន។ លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលតែម្ដង ហើយស្រែកប្រាប់អ្នកនៅជិតខាង ព្រមទាំងយកមកប្រាប់អ្នកស្រីនៅឯផ្ទះដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកស្រី រិទ្ធ មុល្លិកា បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នស្រីនឹងយកមួយចំនួនទិញសត្វក្របីឱ្យប្ដីរបស់អ្នកចិញ្ចឹមបន្ថែមទៀត និងទុកមួយចំនួនទៀតពង្រីកមុខរបររបស់អ្នកស្រីនៅក្រុមហ៊ុន យូនីស៊ីធី ឱ្យបានច្រើនជាងបច្ចុប្បន្ន ដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារឱ្យកាន់តែប្រសើរ។
ជាចុងក្រោយ អ្នកស្រី រិទ្ធ មុល្លិកា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់យ៉ាងពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក