សេចក្ដីជូនដំណឹង
ពិតជាហ៊ានណាស់! ក្រុមហ៊ុន Move និងនាំយករថយន្តស៊េរីទំនើបជាមួយបច្ចេកវិទ្យា DMI ជំនាន់ទី៥មកបម្រើសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅកម្ពុជា!!!
ក្រុមហ៊ុន Move និងក្រុមហ៊ុន SDB Group បានចុះអនុស្សារណៈយោគយល់គ្នា (MOU) និងនាំយករថយន្តអគ្គីសនីទំនើបចុងក្រោយគេបង្អស់ BYD-Qin ដែលបំពាក់ជាមួយបច្ចេកវិទ្យា DMI (Equipped with BYD’s fifth-generation DM technology) ជំនាន់ទី៥ មកបម្រើសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅកម្ពុជាក្នុងគោលបំណង
អភិវិវឌ្ឍន៍ទីផ្សារដឹកអ្នកដំណើរឲកាន់តែរីកចម្រើនប្រសើរឡើងមួយកម្រិតទៀតដោយផ្ដោតលើការថែរក្សាបរិស្ថាន (Move to Green) ដើម្បីកាត់បន្ថយផ្សែងពុលក្នុងប្រទេសដោយផ្ដល់ជូននូវសេវាកម្មដឹកអ្នកដំណើរជាមួយរថយន្តអគ្គិសនីថ្មីទំនើបទាន់សម័យក្នុងតម្លៃសមរម្យដល់អតិថិជន និងដើរឲទាន់សម័យកាលបច្ចេកវិទ្យាផងដែរ។

សូមជម្រាបផងដែរថា Move ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដ៏សម្បូរបែបនៅកម្ពុជា និងធ្វើការផ្លាស់ប្តូររថយន្តតាក់ស៊ីរបស់ខ្លួនគឺ MoveClassic ដែលជាប្រភេទរថយន្តប្រើប្រាស់សាំងទៅជារថយន្តអគ្គិសនីទំនើបប្រភេទ BYD-Qin បំពាក់បច្ចេកវិទ្យា DMI ( Dual Mode Intelligence ) ចុងក្រោយដែលអាចប្រើប្រាស់បានទាំងអគ្គិសនី និងសាំង ជាមួយការរចនាដ៏ទំនើបស្រស់ស្អាត ស៊ីវិល័យ សមស្របសម្រាប់សេវាកម្មដឹកអ្នកដំណើរដ៏ប្រណីត ផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងផាសុខភាពខ្ពស់ដល់អតិថិជន។

អំពី SDB Cambodia គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់និងគ្រប់គ្រងថែទាំរថយន្តដ៏ធំមួយគេនៅកម្ពុជា។ ហើយក្រុមហ៊ុនតែងតែត្រួតពិនិត្យយានយន្តយ៉ាងល្អពីសំណាក់អ្នកជំនាញបន្ទាប់ពីទិញរថយន្តពីក្រុមហ៊ុនដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ថាយានយន្តតែងតែដំណើរការប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។
តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនេះក៏ជាការត្រួសត្រាយផ្លូវផ្នែកសេវាកម្មដឹកអ្នកដំណើឲ្យកាន់តែទូលំទូលាយរីកចម្រើនជាងមុនមួយកម្រិតទៀតនិងពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងដើរឲទាន់សម័យកាលជឿនលឿន ដោយផ្ដល់ជូនអតិថិជននូវសេវាកម្មដែលទំនើប ផាសុខភាព សុវត្ថិភាពខ្ពស់ ការកាត់បន្ថយផ្សែងបំពុលបរិស្ថាន និងសន្សំសំចៃខ្ពស់ផងដែរ។

លោក ZHENG Pei (Perry) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវត្តន៍ដ៏ធំមួយទៅកាន់ទំនើបភាវូបកម្មនិងជាការបើកទំព័រថ្មីទៅកាន់ភាពជឿនលឿននិងល្អប្រសើរមួយកម្រិតទៀតក្នុងវិស័យសេវាកម្មដឹកអ្នកដំណើរក្នុងប្រទេសយើងនិងដើរឲទាន់សម័យកាលផងដែរ។ ជាមួយការប្តេជ្ញាចិត្តខ្ពស់ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អប្រណិតជាមួយរថយន្តស៊េរីទំនើបថ្មីមួយនេះអតិថិជននឹងទទួលបានអារម្មណ៍ប្លែករំភើបរីករាយក្នុងការធ្វើដំណើរជាក់ជាមិនខាន។

ជាមួយសេវាកម្មដ៏សំបូរបែបរបស់ Move អតិថិជនអាចកក់រថយន្តបានច្រើនជម្រើសដូយជាការកក់ហៅជិះភ្លាមៗ កក់ទុកមុនដើម្បីចៀសវាងការខកម៉ោង(Reservation) សេវាកម្មទទួលអតិថិជនពីព្រលានយន្តហោះ ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer) ជួលឡានជាម៉ោងក្នុងក្រុង(City Rental)និង ឆ្លងខេត្ត(Intercity) ដោយជួលមានតៃកុងក៏បាន ឬអត់តៃកុងក៏បានក្នុង App ធ្វើដំណើររបស់ Move ឬក៏ទាក់ទង់ទៅកាន់បុគ្គលិកផ្នែកបម្រើសេវាអតិថិជន24 ម៉ោងដែលប្រចាំការបម្រើអតិថិជនដែលអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ។

កុំភ្លេចកក់ជិះ MoveClassic ជាមួយរថយន្តថ្មីទំនើបទាំងអស់គ្នាដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការធ្វើដំណើរ
ដែលទំនើបទាន់សម័យ ផាសុកភាព សេវាកម្មល្អជាងគេនៅកម្ពុជា និងសេវាកម្មបម្រើអតិថិជន24ម៉ោង។
ទាញយកAppMove:https://cardownload-v4.movesuperapp.com/temp_pages/store/
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ Move សូមចូលទៅកាន់ www.movesuperapp.com
ឬទំព័រហ្វេកប៊ុកផ្លូវការ https://www.facebook.com/MoveByLMCAR





-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច