សេចក្ដីជូនដំណឹង
ខេខេ ដឹរេស៊ីដេន ៥៩៨ ចុះMOU នឹង iBlooming បង្កើតបានiLearn Property ផ្ដល់ភាពងាយស្រួល ដល់វិនិយោគិនមានចង់មកបណ្ដាក់ទុននៅកម្ពុជា
គម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ (KK The Residence 598) របស់អ្នកជំនួញដ៏មានភាពប៉ិនប្រសព្វ នោះគឺអ្នកឧកញ៉ា គឹម សុខអេង កំពុងតែឈានដល់កម្រិតអន្តរជាតិ ដោយមានក្រុមហ៊ុនបរទេសជាច្រើនចង់ក្លាយដៃគូសហការជាមួយ។

ដូចថ្មីៗនេះ ខេខេ ដឹរេស៊ីដេន ៥៩៨ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ iBlooming Global iLearning Movement (GiM) ដែលជាកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំ និងល្បីល្បាញពេលបច្ចុប្បន្ន។ កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នាឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅទីតាំងគម្រោង KK The Residence 598 ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅចំពោះមុខអ្នកចូលរួមទាំង ២ភាគី ម្ចាស់គម្រោង ខេខេ ដឹរេស៊ីដេន ៥៩៨ អ្នកឧកញ៉ា គឹម សុខអេង និងលោក Ken Bay អ្នកតំណាងiBlooming បានចុះហត្ថលេខាលើ MoU ជាមួយគ្នាដោយក្ដីរីករាយ។ អ្នកឧកញ៉ា គឹម សុខអេង បានថ្លែងចំពោះមុខអ្នកចូលរួមដោយអរគុណទៅកាន់មិត្តភ័ក្ដិលោកនៅទូទាំងពិភពលោកទាំងនៅប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី ហុងកុង ទីក្រុងឌូបៃ និងឥណ្ឌា ជាពិសេសគឺមិត្តជិតស្និទ្ធលោក គឺអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អ្នកជំនួញផ្នែកអចលនទ្រព្យដូចគ្នា ដែលបាននាំយកកម្មវិធី iLearning របស់ផ្លេតហ្វម iBlooming មកកម្ពុជា ដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅចំពោះវិស័យអចលនទ្រព្យ។

លោក Ken Bay តំណាងឲ្យប្រធានផ្នែកអភិវឌ្ឍធុរកិច្ចប្រចាំ iBlooming ថ្លែងក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង iBlooming និង ខេខេ ដឹរេស៊ីដេន ៥៩៨ ដោយទឹកមុខញញឹមស្រស់ថ្លា។ លោកអះអាងថា ការចុះ MOU អំពីកិច្ចសហប្រតិបត្តិការមួយនេះគឺជារឿងដ៏ល្អ ហើយបច្ចុប្បន្ន iBlooming កាន់តែមានឱកាសពង្រីកអាជីវកម្មឲ្យកាន់តែធំ ដោយផ្ដល់សេវាកម្មទៅកាន់ប្រទេសឥណ្ឌា ឌូបៃ ហុងកុង ពីប្រទេសកម្ពុជាផ្ទាល់។

Ken Bay ឆ្លៀតបន្ថែមពីប្រវត្តិ ក៏ដូចជាណែនាំអំពីកម្មវិធី iBlooming ថាជាផ្លេតហ្វមសិក្សាមួយ ដែលផ្ដោតសំខាន់លើ AI ហើយ iBlooming មានអ្នកបង្រៀនជាវិនិយោគិន, សាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើនឆ្នាំ។
MOU រវាង ខេខេ ដឹរេស៊ីដេន ៥៩៨ និង iBlooming បានបង្កើតកម្មវិធីថ្មីមានឈ្មោះថា iLearn Property ដែលផ្ដល់ភាពងាយស្រួល ដល់ក្រុមវិនិយោគិនមានបំណងមកបណ្ដាក់ទុននៅកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ ក្រុមវិនិយោគិន នឹងទទួលបានព័ត៌មានជាក់លាក់ ស្ថានភាពទីផ្សារអចលនទ្រព្យច្បាស់លាស់ ពោលគឺធានាបានការបណ្ដាក់ទុនជាមួយការជឿទុកចិត្ត ក្នុងការបោះជំហានមកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុនផ្លេតហ្វមអន្តរជាតិ iBlooming សង្ឃឹមថា កម្មវិធី iLearn Property នឹងអូសទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនជាងមុន ដ្បិតស្ថានភាពសេដ្ឋកិច្ចនៅទីនេះ កំពុងមានសន្ទុះគួរឲ្យកត់សម្គាល់៕









-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?