សេចក្ដីជូនដំណឹង
ខ្មែរឥស្លាមម្នាក់នៅម្ដុំមុខព្រលានយន្តហោះពោធិ៍ចិនតុងត្រូវរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ភ្នំពេញ ៖ បុរសម្នាក់ជាខ្មែរឥស្លាម មានឈ្មោះ សា ម៉ាអ៊ែល អាយុ៤៥ឆ្នាំ មានមុខរបរជាអ្នកលក់សាច់គោនៅផ្សារសួន និងជាអ្នកដឹកម្ហូបអាហារឱ្យបុគ្គលិកសណ្ឋាគារមួយកន្លែងនៅក្បែរវិមានឯករាជ្យ បច្ចុប្បន្នរស់នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល បន្ទាប់ពីទិញភេសជ្ជៈ ខារ៉ាបាវ ចំនួន១កំប៉ុងទទួលទានក្រោយពេលហត់នឿយពីការងារ។

លោក សា ម៉ាអ៊ែល បានរៀបរាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយពេលរៀបចំ និងដឹកជញ្ជូនម្ហូបអាហារសម្រាប់បុគ្គលិកសណ្ឋាគាររួចរាល់នៅវេលាម៉ោងជាង៨យប់ ហើយអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១កំប៉ុង ពីអ្នកលក់ដែលនៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម លោកបានហៅប្រពន្ធ និងបងប្អូននៅជិតខាងឱ្យជួយពិនិត្យមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក សា ម៉ាអ៊ែល បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតជួសជុលផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានយកទៅពង្រីកអាជីវកម្ម ដើម្បីទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក សា ម៉ាអ៊ែល ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។
គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ