Connect with us

សេចក្ដីជូនដំណឹង

អបអរបុណ្យចូលឆ្នាំចិនជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍

បានផុស

នៅ

ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។

ម្ហូបអ៊ីសាងដែលតំណាងឱ្យលាភសំណាង មានបម្រើជូនជាមួយជម្រើសត្រីសាលម៉ុនស្រស់ ត្រីសាលម៉ុនអប់ផ្សែង បង្កងអូស្ត្រាលី សាច់មាន់ និងផ្លែឈើ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិនដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ នៅភោជនីយដ្ឋានចិន Fortune Palace មានខឈ្លើងសមុទ្រជាមួយសាច់ក្តាម និងគ្រំសមុទ្រក្នុងទឹកស៊ុប ខសាច់ជ្រូកបីជាន់ និងត្រីតុកកែចម្អិនពីររសជាតិដែលមានជាមុខម្ហូបដាច់ដោយឡែក ឬជាឈុត តម្លៃចាប់ពី ២៣៥.០០០៛ ក្នុងម្នាក់សម្រាប់គ្នាយ៉ាងតិច ៥ នាក់។ រីឯម្ហូបបែបប្រណីតដូចជា កូនជ្រូកខ្វៃ អយស្ទ័រខជាមួយអណ្តាតជ្រូក និងសារាយសមុទ្រ ថ្លើមក្ងានជាមួយប្រហិតបង្គា និងសាច់មាន់បំពងស្រួយជាមួយបង្គាស្រស់ មានបម្រើជូននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ ណាហ្គាវើលដ៍ ក៏មានម្ហូបឈុតពិសេសផងដែរ តម្លៃចាប់ពី ១.៤៧២.០០០៛ សម្រាប់ ៦ នាក់ រហូតដល់ ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ សម្រាប់ម្ហូបបែបប្រពៃណី អតិថិជនអាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្របែបព្រីមៀម និងសាច់ខ្វៃ តម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ៦ នាក់។ ចំណែកម្ហូបអ៊ីសាងដែលជាម្ហូបនាំលាភសំណាង មានផ្តល់ជូនជាមួយជម្រើសត្រីសាលម៉ុន បង្កងអូស្ត្រាលី សាច់មាន់ ឬផ្លែឈើ តម្លៃចាប់ពី ១០០.០០០៛ នៅភោជនីយដ្ឋានទាំងពីរ។

រីករាយជាមួយការទទួលទានម្ហូបឈុតសុភមង្គល ម្ហូបមហាសម្បត្តិ ម្ហូបនាំលាភពិសេស និងនំប្រពៃណីចិនជាមួយមនុស្សជាទីស្រឡាញ់

ជម្រើសមួយទៀត អតិថិជនអាចអញ្ជើញទៅភោជនីយដ្ឋាន Chopstick និង Golden Bowl ដែលមានមុខម្ហូបរសជាតិដើមពិសេសៗដូចជា ខជើងជ្រូកជាមួយសារាយសមុទ្រ បង្គាឆាជាមួយពងទាប្រៃ ភ្លៅមាន់ចំហុយជាមួយថ្នាំចិន ខមីអាយុវែងជាមួយប៉ាវហ៊ឺក្នុងទឹកជ្រលក់ និងនំនៀនកៅចំហុយជាមួយសាច់ដូងកោស តម្លៃចាប់ពី ១៥.២០០៛ ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភោជនីយដ្ឋាន 2Pangea នឹងមានអាហារប៊ុហ្វេពេលល្ងាចពិសេសដើម្បីអបអរបុណ្យចូលឆ្នាំចិនផងដែរ តម្លៃ ១៨០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦ ៣០ ៣១ ឬអ៊ីម៉ែល [email protected]

ណាហ្គាវើលដ៍ មានការតុបតែងលម្អយ៉ាងប្រណីតទាំងក្នុង និងក្រៅអគារដើម្បីផ្តល់ឱកាសឱ្យសាធារណជន និងអតិថិជនទទួលបានអារម្មណ៍រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន

នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) អតិថិជនអាចរីករាយជាមួយអាហារសម្រន់ពេលរសៀលដែលមាននំស្នូលផ្អែម នំស្នូលប្រៃ និងសាំងវិចរួមជាមួយភេសជ្ជៈ។ អតិថិជនអាចទទួលទានផ្ទាល់ ជាវដើម្បីធ្វើជាកាដូ ឬខ្ចប់ដើម្បីទទួលទានជុំគ្នានៅគេហដ្ឋានជាមួយតម្លៃចាប់ពី ៧២.០០០៛ ប៉ុណ្ណោះ។
សម្រាប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានកញ្ចប់រចនាម៉ូដសក់ និងក្រចកសម្រាប់ពីរនាក់តម្លៃ ៣៩២.០០០៛ និងមានបន្ថែមជូនតុក្កតាមួយដ៏ស្រស់ស្អាតឥតគិតថ្លៃ ឬរីករាយជាមួយសេវាកម្មស្ប៉ាបែបបាលី និងម៉ាស្សាបាតជើងរយៈពេល ២ ម៉ោង តម្លៃ ៣៥២.០០០៛ ប៉ុណ្ណោះ។

រីករាយទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិនដែលមានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

សម្រាប់អ្នកដែលចង់ទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ណាហ្គាវើលដ៍មានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលមានការតុបតែងលម្អយ៉ាងប្រណីត ឬអតិថិជនអាចអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពនៃការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ។


សម្រាប់បទពិសោធន៍ថ្មីៗ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម