Connect with us

សេចក្ដីជូនដំណឹង

បុរី ឡេង ​ណាវ៉ាត្រា ​៦អា ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០២៥ ​ បញ្ចប់​បាន ​២៥៩៩​ផ្ទះ​ ថ្ងៃ​នេះ​អញ្ជើញ​បង​ប្អូន​សារព័ត៌​មាន​ជាច្រើន​ស្ថាប័ន ​មក​មើល​គម្រោង​ជាក់​ស្ដែង​

បានផុស

នៅ

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនូវវឌ្ឍនភាពការសាងសង់បុរី ឡេង ណាវ៉ាត្រា ដែលក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនដល់អតិថិជន។ អ្នកឧកញ៉ា បានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានលក់ផ្ទះសរុប ៥,៥៦៣ផ្ទះ និងផ្ទះដែលបានដោះស្រាយបញ្ចប់ ១០០ភាគរយ បានចំនួន ២,៥៩៩ផ្ទះ និងបានប្រគល់ជូនអតិជនរួចរាល់។ ចំណែកនៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀតកំពុងដំណើរការសាងសង់ នឹងបញ្ចប់ជាបន្តបន្ទាប់។

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “នៅសល់ជាង ២ពាន់ផ្ទះផ្សេងទៀត ដែលផ្ទះខ្លះកំពុងឡើងឆ្អឹង ផ្ទះខ្លះកំពុងបូក ផ្ទះខ្លះទៀតកំពុងបិទការ៉ូ ដោយប្រចាំថ្ងៃនេះ យើងបញ្ចប់បានប្រមាណ ១០ផ្ទះ ក្នុង១ថ្ងៃ”។ 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលស្គាល់ថា គម្រោងមានភាពយឺតយ៉ាវខ្លះ សម្រាបអតិថិជន តែយ៉ាងណាអ្នកឧកញ៉ា ក៏ដូចជាក្រុមការងារផ្ទាល់បានព្យាយាមប្រឹងប្រែងបញ្ចប់ជូនដល់អតិថិជនឲ្យបានគ្រប់ៗគ្នា ហើយបើមិនមានការរាំងស្ទះណាមួយទេ។

“ជារួមគម្រោងទាំងជាង ៥ពាន់ផ្ទះនេះ យើងនឹងបន្តធ្វើជារៀងរហូត ហើយបន្តធ្វើឲ្យបញ្ចប់ទាំងស្រុង ១០០ភាគរយ, ទោះបើជាគម្រោងតម្លៃទាបក៏ដោយ ចំពោះគុណភាពទាំងគ្រឹះ សំណង់ និងសោភ័ណភាព គឺយើងពិតជាបានយកចិត្តទុកដាក់ណាស់ ដោយយើងធានាគុណភាពរហូតដល់ ៤ឆ្នាំ ដែលនេះជាការទទួលខុសត្រូវរបស់ម្ចាស់គម្រោង”។ នេះជាការអះអាងបន្ថែមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បន្ថែមពីនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានថ្លែងអំណរគុណដល់អតិថិន ដែលបានយោគយល់កន្លងមកចំពោះភាពយឺតយ៉ាវខ្លះក្នុងការសាងសង់ និងបណ្ណកម្មសិទ្ធិ ដោយក្រុមហ៊ុនបានដោះស្រាយជាមួយភាគីពាក់ព័ន្ធ ជាពិសេសការជួយសម្របសម្រួលពីក្រសួងរៀបចំដែនដី ដែលធ្វើឲ្យគម្រោងបុរី ឡេង ណាវ៉ាត្រា 6A ទាំងមូល ដំណើរការទៅមុខដោយរលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម