សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Panasonic ផ្តល់វង្វាន់អាហារូបករណ៌ទៅដល់សិស្សឆ្នើមនៅប្រទេសកម្ពុជា
ក្រុមហ៊ុន Panasonic Cambodia បានផ្តល់អាហារូបករណ៌ដល់និស្សិតឆ្នើមចំនួន៩រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និង BELTEI International University នៃប្រទេសកម្ពុជា។
កម្មវិធីនេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម នៃកម្មវិធី Panasonic Scholarship Asia ដែលផ្តល់ជំនួយហិរញ្ញវត្ថុ ជំនួយអភិវឌ្ឍន៍ និងឱកាសកម្មសិក្សាដល់និស្សិតឆ្នើមមកពីសាកលវិទ្យាល័យក្នុងស្រុក និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ 2019 មក កម្មវិធីអាហារូបករណ៌របស់ Panasonic បានគាំទ្រដល់និស្សិតកម្ពុជាជាច្រើនក្នុងការបន្តគោលដៅសិក្សា និងវិជ្ជាជីវៈរបស់ពួកគេ។ កម្មវិធីនេះសង្កត់ធ្ងន់ទៅលើឧត្តមភាពសិក្សា និងបទពិសោធន៍ជាក់ស្តែង ដោយទទួលបាននូវឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុន Panasonic ផ្ទាល់ ដើម្បី ឱ្យសិស្សមាននូវជំនាញ និងចំណេះដឹងដ៏មានតម្លៃ។ វិធីសាស្រ្តរួមនេះធានាថា សិស្សនិស្សិតនឹងត្រូវបានរៀបចំយ៉ាងល្អ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យរបស់ពួកគេ។ លើសពីនេះ និស្សិតបញ្ចប់ការសិក្សាចូលរួមជាមួយបណ្តាញអតីតនិស្សិតដ៏រស់រវើក ដែលផ្តល់ឱកាសបង្កើតបណ្តាញជាមួយអ្នកប្រាជ្ញអន្តរជាតិ និងការទទួលបានធនធានអភិវឌ្ឍអាជីព ដូចជាសិក្ខាសាលា ជាដើម។

លោក Hisakazu Maeda អគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់។ លោកបានគូសបញ្ជាក់បន្ថែមអំពីគោលការណ៍បង្កើតរបស់ក្រុមហ៊ុន Panasonic ដែលបង្កើតឡើងដោយ Konosuke Matsushita ដោយសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការចិញ្ចឹមបីបាច់ធនធានមនុស្សសម្រាប់អនាគត។ លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត និងការកសាងអនាគតដ៏ត្រចះត្រចង់។

លោក Naoyuki Tada ប្រធានផ្នែកទទួលបន្ទុកនៅក្រៅប្រទេស នាយកដ្ឋានពលរដ្ឋសាជីវកម្មនៃសាជីវកម្ម Panasonic Corporation ប្រទេសជប៉ុនបានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា កម្មវិធី Panasonic Scholarship Asia គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ Panasonic នៅទូទាំងពិភពលោក ដែលស្ថិតនៅក្រោមសសរស្តម្ភ “ការអភិវឌ្ឍន៍ធនធានមនុស្ស” ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ 1998 កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន 12 ផ្សេងៗគ្នានៅទូទាំងពិភពលោក ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សជាង 1,400 នាក់ហើយមកទល់ពេលនេះ។

លោក សយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រួមជាមួយនឹងនិស្សិតទទួលអាហារូបករណ៌កាលពីឆ្នាំមុន បានសម្តែងនូវអំណរគុណចំពោះ ក្រុមហ៊ុន Panasonic សម្រាប់ឱកាសដ៏មានតម្លៃដែលបានផ្តល់តាមរយៈកម្មវិធីអាហារូបករណ៌ Panasonic និងបានទទួលស្គាល់ពីសារៈសំខាន់ដែលអាហារូបករណ៌ទាំងនេះមានក្នុងដំណើរសិក្សា និងអាជីពរបស់គេ ដែលអនុញ្ញាតឱ្យពួកគេបានបន្តគោលដៅដោយមានទំនុកចិត្ត។ ពួកគេបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់ Panasonic ក្នុងការជំរុញការលូតលាស់ផ្នែកអប់រំ និងផ្ទាល់ខ្លួនក្នុងចំណោមនិស្សិតកម្ពុជា។

នៅក្នុងកម្មវិធីនេះ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកម្មវិធី Panasonic Scholarship Asia ក្នុងការផ្តល់ឱកាសដល់និស្សិតនៅទូទាំងប្រទេសកម្ពុជា។
នៅក្នុងសុន្ទរកថាសំខាន់របស់លោកស្រី ហ្សានីន បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធី ដែលផ្តល់ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឱកាសកម្មសិក្សាដែលមិនអាចកាត់ថ្លៃបានដល់និស្សិត។ កម្មវិធី Panasonic Scholarship Asia នៅតែបន្តជាធនធានដ៏សំខាន់សម្រាប់អ្នកដឹកនាំវ័យក្មេង ដោយបំផុសគំនិតពួកគេឱ្យបន្តស្វែងរកឧត្តមភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍កម្លាំងការងាររបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic Singapore ដែលបានបង្កើតឡើងក្នុងឆ្នាំ 2010 និងទទួលខុសត្រូវផ្នែកទីផ្សារ សេវាកម្មក្រោយការលក់ និងជួសជុលក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Panasonic Cambodia ក៏ដើរតួយ៉ាងសកម្មក្នុងការបង្កើតផលវិជ្ជមាន ដល់សង្គម និងសហគមន៍។ ក្រុមហ៊ុន Panasonic នឹងបន្តគាំទ្រអ្នកដែលចង់បន្តការសិក្សា និងក្លាយជាធនធានមនុស្សដែលនឹងកសាងអនាគត របស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ Panasonic Cambodia: www.panasonic.com/kh
ទំនាក់ទំនង៖
Panasonic Cambodia, ផ្នែកទំនាក់ទំនងទីផ្សារ
អ៊ីម៉ែល៖ [email protected]

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?