Connect with us

សេចក្ដីជូនដំណឹង

លោកបណ្ឌិត អុិន ចាន់នី អះអាងថា ២០២៥ ជាឆ្នាំដ៏ពិសេសសម្រាប់ការរីកចម្រើនលូតលាស់ខ្លាំងរបស់ធនាគារ អេស៊ីលីដា

បានផុស

នៅ

ភ្នំពេញ៖ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបានអះអាងថា ២០២៥ ជាឆ្នាំដ៏ពិសេស សម្រាប់ការរីកចម្រើនលូតលាស់ខ្លាំងរបស់ធនាគារ អេស៊ីលីដា ដោយធនាគារគ្រោងនឹងដាក់មូលនិធិយ៉ាងតិច ១២០០លានដុល្លារ សម្រាប់ការគាំទ្រដល់ការលូតលាស់របស់ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយនាយក-នាយិកាសាខារបស់ធនាគារអេស៊ីលីដាដើម្បីកំណត់ផែនការរយៈពេលមធ្យមនិងវែងនៅខេត្តបាត់ដំបង លោកបណ្ឌិត បានបន្តថាភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៥នេះ ដោយផ្អែកទៅលើកត្តាចំនួនពីរ គឺទី១. វិស័យសាធារណៈរបស់ជាតិដោយគ្រប់ក្រសួងស្ថានប័នពិសេសក្រសួងទេសចរណ៍និងប្រមុខរាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍យ៉ាងច្រើនក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិរួមទាំងបញ្ជួនគណៈប្រតិភូទៅគោះទ្វារវិនិយោគិនតាមបណ្តាប្រទេសនានាមកវិនិយោគនៅកម្ពុជានិងជួយគាំទ្រគ្រប់មធ្យោបាយនានាដើម្បីឱ្យវិនយោគិនបានចាប់ផ្តើមការធ្វើអាជីវកម្មលឿនឆាប់រហ័ស។ ជាងនេះទៀតបានបង្កើតថ្នាលឌីជីថលដើម្បីឱ្យវិនិយោគិនអាចចុះបញ្ជីបើកក្រុមហ៊ុនបានងាយស្រួលនិងលឿនរហ័ស។

លោកបណ្ឌិត បានបន្តទៀតថា ទី២ វិស័យឯកជននៅពេលមានការទាក់ទាញវិនិយោគិនបានកាន់តែច្រើនវិស័យឯកជនក៏ទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ ដោយត្រៀមមូលនិធិដើម្បីគាំទ្រវិនិយោគិនទាំងថ្មីនិងចាស់និងទាំងអ្នកនៅក្នុងស្រុកនិងមកពីបរទេសខណៈធនាគារបានត្រៀមលក្ខណៈរួចរាល់ដូចជាការផ្តល់សេវាប្រកបដោយគុណភាព ប្រភពទុននិងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រវិនិយោគិននិងបម្រើអតិថិជនបានកាន់តែល្អប្រសើរ។

លោកបណ្ឌិតបានបន្ថែមសម្រាប់ឆ្នាំ២០២៥សម្រាប់វិស័យដែលរីកលូតលាស់ខ្លាំងគឺវិស័យកសិកម្មដោយឆ្នាំ២០២៤ វិស័យនេះមានកំណើន ២០,៤% លើឥណទានសរុបប្រមាណ១៤០០លានដុល្លារ។ បន្ទាប់មកវិស័យលក់រាយនិងវិស័យសេវាកម្ម ដូចជា ហាងអាហារដ្ឋានតូចៗ ផ្ទះសំណាក់និងឥណទានលំនៅដ្ឋានដំបូង។ ការរីកលូតលាស់ខ្លាំងនៅឆ្នាំមុននេះហើយជាកម្លាំងទុនដ៏ធំសម្រាប់គាំទ្រធ្វើឱ្យឆ្នាំ២០២៥និងឆ្នាំបន្តបន្ទាប់ទៀតកាន់តែល្អប្រសើរថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម