សេចក្ដីជូនដំណឹង
កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង
ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ ក៏មានការចូលរួមពីអភិបាលស្រុកបារ៉ាយណ៍, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខាន់ ជេមស៍ លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ាផងដែរ។

ក្នុងឱកាសនេះ ប្រជាកសិករនៅ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ បានបង្ហាញក្ដីរំភើបសប្បាយរីករាយប្រកបដោយស្នាមញញឹម និងមានកម្លាំងចិត្ត ក្រោយឃើញក្រុមការងារយុវជនបូជាការពារយុត្តិធម៌ បានចុះមកផ្ទាល់ជួយទិញស្រូវ។

ប្រជាកសិករនៅ ឃុំត្នោតជុំ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ និងតារាចម្រៀងល្បីៗ ដែលបានចុះមកជួយទិញស្រូវកំពុងប្រមូលផលនៅឆ្នាំនេះ ហើយចាត់ទុកថា នេះជាកាយវិការប្រកបដោយទឹកចិត្តល្អប្រពៃ ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានេះ លោក ឃន ចាន់ថៃ អភិបាលស្រុកបារ៉ាយណ៍ ក៏បានចូលរួមអបអរសាទរជាមួយប្រជាកសិករ នៅពេលឃើញវត្តមានក្រុមការងារ និងតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា អញ្ជើញចុះមកដោយផ្ទាល់ ដើម្បីជួយទិញស្រូវពីកសិករកំពុងប្រមូលទិន្នផលស្រូវនៅថ្ងៃនេះ។ ហើយនេះជាសកម្មភាពមួយ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាកជូនប្រជាកសិករ។

ក្នុងឱកាសចុះជួបកសិករដែលកំពុងច្រូតកាត់ និងសំណេះសំណាល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញក្តីសប្បាយរីករាយ ពេលបានជួបប្រាស្រ័យប្រកបដោយភាពស្និទស្នាល ជាមួយប្រជាកសិករ ឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា «ការចុះមកជួយទិញស្រូវពីកសិករនេះ គឺក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ»។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ បានដឹកនាំយុវជនបូជាការពារយុត្តិធម៌ ជួយទិញស្រូវពីកសិករនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នេះមិនមែន ជាលើកទី១នោះទេ ដែលអ្នកឧកញ៉ា ចុះជួយដល់កសិករខ្មែរ កន្លងអ្នកឧកញ៉ា ធ្លាប់ចូលរួមជួយដល់កសិករគ្រប់ទិសទីជាច្រើនផងដែរ៕











-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ