Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ​»

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាត្រូវបានទទួលស្គាល់ជាផ្លូវការ​ជា «ទីកន្លែងធ្វើការដ៏ល្អ​»​ ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបាន​សបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុន​ក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ ​​គឺជាការ​ទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែល​ផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួល​បាន​វិញ្ញាបនបត្រ​ជាថ្មីនេះ ​ជាភាពជោគជ័យ​ដ៏សំខាន់មួយទៀត​នៅក្នុង​ដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅ​ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌានៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដែលមាន​ការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង ​និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិត​គ្រប់រូប​មានអារម្មណ៍ថា ​​ទទួល​បានការ​គោរព​ និងផ្តល់តម្លៃ​ ដែលនេះជាស្តង់ដា​ខ្ពស់មួយដែលត្រូវបាន​កំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។  

ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីអបអរនូវសមិទ្ធផលមួយនេះ តាមរយៈទំព័រហ្វេសប៊ុកហ៊ិននីគែន ខេមបូឌា។

ក្រុមការងារ​មានមោទនភាពក្នុងការបង្កើតភាពរីករាយរួបរួមគ្នាដ៏ពិតប្រាកដមួយ

​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​គោលបំណងលើសពី​ការ​ផលិត​ស្រា​បៀរពោលគឺ​ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការរួប​​រួមគ្នាដ៏ពិតប្រាកដមួយ។ លោកស្រី តេង សុផាន់ណា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ថ្លែង​ថា៖ «យើងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើរ ហើយគោលបំណងមួយនេះគឺត្រូវចាប់ផ្តើមពីធនធាន​មនុស្ស​របស់យើង។ យើងប្តេជ្ញាថានឹងបន្តបង្កើតនូវបរិយាកាសមួយដែលនិយោជិត​របស់យើងត្រូវបានផ្តល់តម្លៃ មាន​ការ​គាំទ្រ និងត្រូវបានជម្រុញដើម្បីបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ»។

ជាមួយការប្តេជ្ញាមួយនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា តែងតែបន្តវិនិយោគលើធនធាន​មនុស្ស​របស់ខ្លួនតាមរយៈការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមអំពីសុខុមាលភាព។ អ្វីដែលធ្វើឱ្យ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លេចធ្លោ​ជាង​គេនោះ គឺឱកាសដែល​ផ្ដល់ទៅ​ឱ្យ​និយោជិត​ទទួលបានបទពិសោធន៍អន្តរជាតិ និងបង្ហាញសមត្ថភាពខ្លួន នៅ​ក្រុមហ៊ុនប្រតិបត្តិការរបស់ក្រុមហ៊ុន ហ៊ិននីគែន ទូទាំងពិភពលោក។

ជាក់ស្តែងចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤​ និយោជិតចំនួន ១៨ នាក់ត្រូវបានផ្តល់ឱកាសឱ្យទៅធ្វើការនៅក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ហូឡង់ នូវែលសេឡង់ និងប៉ាពួញូហ្គីណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងវៀតណាមជាដើម ដែលនេះបាន​បង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជាដែលប្រកបដោយ​​ទេពកោសល្យនៅលើឆាកអន្តរជាតិ។

ម្យ៉ាងទៀត សម្រាប់និយោជិត​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ពួកគេ​មិនមែនគ្រាន់តែផ្តោតលើការ បំពេញកាតព្វកិច្ចប្រចាំថ្ងៃនៅកន្លែង​​ការងារនោះទេ ប៉ុន្ដែ​ពួកគេ​ក៏​មាន​មោទនភាពចំពោះតួនាទីរៀងៗ​ខ្លួន​ផងដែរ​​។ ជាក់ស្តែង និយោជិត​ ៩២ ភាគរយ​បាន​និយាយថា ពួកគេមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន និងការរួមចំណែករបស់ក្រុមហ៊ុន នៅក្នុង​សហគមន៍ដែលនៅជុំវិញ។

ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន​ (DEI) ត្រូវបានរួមបញ្ចូលជានិច្ច​​នៅក្នុងវប្បធម៌ការងាររបស់ក្រុមហ៊ុនដោយជំរុញឱ្យមានការផ្ដល់​តម្លៃ​ និងឱកាសស្មើៗគ្នាសម្រាប់​និយោជិត​គ្រប់រូប។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមមានដូចជា មជ្ឈមណ្ឌលថែទាំកុមារ កម្មវិធី «ស្ត្រី​នៅផ្នែកលក់​» ​ និងការខិតខំប្រឹងប្រែងបន្ត​កសាងកម្លាំងការងារដែលទទួលយកភាពចម្រុះ ដោយមិនគិតពីភេទ ពូជសាសន៍ ឬសញ្ជាតិ ​ស្របទៅតាមផ្នត់គំនិត «ការយល់ឃើញចម្រុះ នឹងធ្វើឱ្យគុណភាពស្រាបៀរកាន់តែប្រណិត»។

សាមគ្គីភាព និងភាពរួបរួមគ្នាក្នុង​ចំណោម​និយោជិត​ទាំង​អស់តែងតែមានជានិច្ចនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ មិនថាការប្រារឰ​ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ឬខួបលើកទី ៣០​ របស់ ក្រុមហ៊ុននោះទេ និយោជិត​ទាំង​អស់តែងតែ​មករួមគ្នាដើម្បីពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ក្រៅពីតួនាទី​ និងម៉ោងធ្វើការប្រចាំថ្ងៃ និយោជិតក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងសហគមន៍ដោយពង្រឹងវប្បធម៌នៃការផ្តល់ និងចែករំលែកត្រឡប់មកវិញ ស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ»។

លើសពីនេះនៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សុវត្ថិភាពជាបេះដូងនូវរាល់ប្រតិបត្តិការទាំងអស់។ និយោជិត ​៩៤  ភាគរយបាន​បញ្ជាក់ថា ពួកគេកំពុងតែធ្វើការក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព។ ក្រុមហ៊ុនតែងតែបន្តពង្រឹងនូវសុវត្ថិភាពនៅកន្លែងធ្វើការតាមរយៈការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ វិធានការការពារ និងវិធីសាស្រ្តសកម្មក្នុងការបង្ការហានិភ័យ។ ការធានាថា គ្រប់គ្នា រួមទាំងនិយោជិត អ្នកម៉ៅការ និងភ្ញៀវទាំងអស់​ ត្រូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាពនៅចុងបញ្ចប់នៃម៉ោងការងារ​របស់គេ ដែលនេះគឺជាតម្លៃស្នូលក្នុងប្រតិបត្តិការរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

លោកស្រី លី លីមុនីពេជ្រ ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស​ប្រចាំ​ កម្ពុជា និង​ឡាវ បានបញ្ជាក់ថា៖ «ការទទួលបានវិញ្ញាបនបត្រជាកន្លែងដ៏ល្អសម្រាប់ធ្វើការពីរឆ្នាំជាប់ៗគ្នាធ្វើឱ្យយើងមានមោទនភាពយ៉ាងខ្លាំង។ ការទទួលស្គាល់ជា​ថ្មី​នេះគឺជាសក្ខីភាពមួយចំពោះវប្បធម៌ដែលយើងបានបង្កើតនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល​ការពង្រឹង​សមត្ថភាព​​ សុខុមាលភាព និងសាមគ្គីភាពរបស់និយោជិត​គឺជាស្នូលនូវរាល់ប្រតិបត្តិការរបស់យើង»។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងនៅលើការជឿទុកចិត្ត បិរយាប័ន្ន​ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងយកចិត្ដ​ទុកដាក់​លើសពីការ​ផលិត​ស្រាបៀរ។​ ក្រុមហ៊ុន​នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង​នូវវប្បធម៌នៃការរួប​រួមគ្នា ដោយធានាថា និយោជិត​គ្រប់រូបទទួល​បាន​ការ​គាំទ្រ ផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការនាំយកនូវអ្វីដែលក្រុមហ៊ុន​ទទួលបាន​ក្នុងនាម​ជា «ទីកន្លែងធ្វើការដ៏ល្អ »​ ពិតប្រាកដ៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងច្រវាក់​​ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួល​ទាន​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​ heinekencambodia.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៦ វិនាទី មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា បន្តឈានមុខជា «ទីកន្លែងធ្វើការដ៏ល្អ​»

របរចិញ្ចឹមគោ
ព័ត៌មានជាតិ៦ នាទីutes មុន

កសិករម្នាក់ក្នុងឃុំទន្លេបិទជោគជ័យលើមុខរបរចិញ្ចឹមគោបំប៉នបែបថ្មី បានផលលឿន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ៖ ឥណ្ឌា​មាន​លុយ​ច្រើន​ណាស់ ម្ដេច​ត្រូវការ​លុយ​២១​លាន​ដុល្លារ​ពី​អាមេរិក​សម្រាប់​ការ​​បោះឆ្នោត?

ព័ត៌មានជាតិ១៦ នាទីutes មុន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញក្រុមការងារចុះមូលដ្ឋានពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកឧកញ៉ា សួរ វីរៈ ក្លាយជា កុងស៊ុលកិត្តិយសទី១ នៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍៧ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម៣ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

Sokha Hotels

ព័ត៌មានពេញនិយម