Connect with us

សេចក្ដីជូនដំណឹង

ប្រាក់រង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានដល់ដៃអ្នកស្រុកបាកាន ខេត្តពោធិ៍សាត់

បានផុស

នៅ

ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ ហម ទៀង ភេទស្រី អាយុ ៥៣ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិករ និងមានប្ដីជាកម្មករសំណង់ និងដើររកត្រីនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកស្រី ហម ទៀង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ ហើយប្ដីស៊ីឈ្នួលធ្វើជាកម្មករសំណង់ និងដើររកត្រីនៅក្នុងតំបន់ ដែលអាចរកប្រាក់កម្រៃបានចន្លោះពី៨០ម៉ឺនរៀល ទៅ១លានរៀលតែប៉ុណ្ណោះក្នុងមួយខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ គឺជារឿងដែលស្មានមិនដល់ ដោយកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលទៅច្រូវស្រូវជាមួយអ្នកភូមិក៏ទិញភេសជ្ជៈខារ៉ាបាវចែកគ្នាហូបនៅវាលស្រែនៅពេលអស់កម្លាំង លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកស្រីគិតថាត្រូវរង្វាន់១លានរៀលតែប៉ុណ្ណោះ ហើយក៏ស្រែកប្រាប់អ្នកដែលទៅស្រែជាមួយគ្នា ប៉ុន្តែកូនដែលនៅក្បែរបានជួយពិនិត្យមើលទើបដឹងថាត្រូវរង្វាន់ធំ១២៥លានរៀល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ និងទិញដីស្រែបន្ថែម ហើយសល់ប៉ុន្មានទុកចែកឱ្យកូនធ្វើជាដើមទុនរកស៊ី និងទុកមួយចំណែកសម្រាប់ជីវភាពគ្រួសារ ព្រោះវ័យក៏ជ្រេរបន្តិចទៅហើយ។

ជាចុងក្រោយ អ្នកស្រី ហម ទៀង ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា៤ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៦ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម