Connect with us

សេចក្ដីជូនដំណឹង

វិធីសាស្ត្រព្យាបាលដោយញើស ដែលជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយរបស់ម៉ាឡេស៊ី ត្រូវបាននាំមកដល់កម្ពុជាហើយ

បានផុស

នៅ

វិធីសាស្ត្រព្យាបាលដោយញើស ដែលជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយរបស់ប្រទេសម៉ាឡេស៊ី និងកូរ៉េ ត្រូវបាននាំមកកាន់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកាន់តែប្រសើរ ខណៈបច្ចុប្បន្នជំងឺឆ្លង និងជំងឺមិនឆ្លង បានក្លាយជាបញ្ហាសុខភាពសាធារណៈមួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការជាមួយម្ចាស់ហ្វេ្រនឆាយនៃមជ្ឈមណ្ឌលសុខភាព A. Sweat នៅព្រឹកថ្ងៃទី២០ កម្ភៈនេះ កញ្ញា សនស៊ីថាបុទម នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសុខភាព A. Sweat ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលកម្ពុជាមានមជ្ឈមណ្ឌលសុខភាព A. Sweat ដែលជាម៉ាកយីហោថ្មីមួយនាំចូលមកពីប្រទេសម៉ាឡេស៊ី ដែលផ្តោតទៅលើការព្យាបាលដោយញើស ជាវិធីសាស្ត្រមួយដែលអនុវត្តតាមបែបប្រពៃណីរបស់កូរ៉េ ដើម្បីលើកកម្ពស់សុខភាពកាន់តែប្រសើរឡើង។

កញ្ញាបានបន្តថាការនាំយកមជ្ឈមណ្ឌលសុខភាព A. Sweat មកកម្ពុជានាពេលនេះ ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ និងយកចិត្តទុកខ្លាំងទៅលើការថែទាំសុខភាព ហើយមជ្ឈ មណ្ឌលនេះជាជំរើសដ៏ល្អមួយសម្រាប់ថែរក្សាសុខភាពបានគ្រប់វ័យ ដោយគ្រាន់តែបងប្អូនចូលទៅក្នុងបន្ទប់កម្តៅចេញពីដីមានស៊ីតុណ្ហភាព ៤៥អង្សា ដោយប្រើរយៈពេល ៤៥នាទី អាចកាត់បន្ថយកាឡូរី៦០០ ស្មើនឹងការដើរ ១០គីឡូម៉ែត្រ ដែលផ្ទុយពីការស្ទីមសូណាមិនអាចគ្រប់គ្រងស៊ីតុណ្ហភាពឬកម្តៅបានឡើយ។ លើសពីនេះវាអាចជួយបន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យឈាមរត់បានល្អ កាត់បន្ថយស្ត្រេស និងធ្វើឱ្យអារម្មណ៍ស្រស់ ស្រាយពង្រឹងប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយ បំបាត់ស្ត្រេស ពិសេសធ្វើឱ្យស្បែក ស ភ្លឺថ្លាបែបធម្មជាតិផងដែរ។

លោកស្រី សន បូល័ក ម្ចាស់ភាគហ៊ុននៃមជ្ឈមណ្ឌលសុខភាព A. Sweat ប្រចាំកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគដែលមិនទាន់ធ្វើអាជីវកម្មលើផ្នែកនេះ ឬមានរួចហើយ អាចបន្ថែមសេវាកម្មនេះទៅក្នុងកន្លែងរបស់ខ្លួនបានផងដែរ ហើយតាមគម្រោងយើងនឹងពង្រីកសេវាកម្មការព្យាបាលដោយញើសនេះនៅទូទាំងប្រទេសដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សេវានេះឱ្យកាន់តែទូលំទូលាយ។

លោក ចេង រួ តាយ ស្ថាបនិកនៃមជ្ឈមណ្ឌលសុខភាព A. Sweat មកពីប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា ការចាប់យកប្រទេសកម្ពុជាជាដៃគូនេះ ដោយសារប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពល និងកំពុងរីកចម្រើនខ្លាំង ហើយលោកមានជំនឿថាការសហការនេះនឹងទទួលបានជោគជ័យដូចនៅប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្ននេះមាន៥សាខា បន្ទាប់ពីបើកនៅខែមិថុនាឆ្នាំ២០២៤ កន្លងទៅ ហើយគ្រោងពង្រីកដល់១០សាខា ខណៈប្រទេសកម្ពុជាជាសាខាទី១ នៅក្រៅប្រទេស៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍​កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ស្នើ​ឱ្យ​ភាគី​វិវាទ​ដីធ្លី​ទាំងអស់​ដោះស្រាយ​បញ្ហា និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដីធ្លី​ទាំងមូល​ក្នុង​ខេត្ត​ក្រចេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង សូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម