Connect with us

សេចក្ដីជូនដំណឹង

ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងអង្គការ CIRD សហការគាំទ្រកសិករដំណាំស្រូវ

បានផុស

នៅ

កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំំ២០២៥ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍ថា៖ «អង្ករគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនយើង។ កសិកររបស់យើងធ្វើការដោយមិននឿយហត់ដើម្បីទ្រទ្រង់វិស័យដ៏សំខាន់មួយនេះ ហើយភាពជាដៃគូរវាង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា និង CIRD មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រជាកសិកររបស់យើងនូវជំនាញ និងធនធានចាំបាច់ក្នុងវិស័យកសិកម្ម។ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ កសិករអាចបង្កើនផលិតភាពរបស់គាត់ ខណៈពេលដែលធានាបាននូវសន្តិសុខស្បៀងអាហាររយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចសម្រាប់សហគមន៍​។

អង្គការ CIRD ដែលជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះមានជំនាញយ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់កម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រោមការស្រាវជ្រាវយ៉ាងជាក់លាក់។ នៅក្នុងគម្រោងនេះ CIRD នឹងដឹកនាំការអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់ប្រជាកសិករនូវការណែនាំជាក់ស្តែង និងអនុវត្តផ្ទាល់តាមតម្រូវការរបស់គាត់។

លោក រ៉ាត រតនា ប្រធានកម្មវិធី CIRD បានមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងនឹងបន្តគាំទ្រកសិករកម្ពុជាប្រមាណ ៥០០ នាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដើម្បីបង្កើនផលិតភាព និងទិន្នផលដំណាំស្រូវ​របស់គាត់។ ឥឡូវនេះ កសិករអាចធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចលើកកម្ពស់ជីវភាពរស់នៅ លើកកម្ពស់គុណភាពដំណាំ និងបន្តការពារបរិស្ថានរបស់យើង។ កម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតសំខាន់លើការលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកក្នុងរយៈពេលវែងផងដែរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តចំពោះមហិច្ឆតារយៈពេលវែងរបស់ខ្លួនចំពោះការ «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នា រួមទាំងការគាំទ្រផលិតផលក្នុងស្រុក និងកសិករតាមរយៈគម្រោងនិរន្តរភាព។ ជាក់ស្តែង កម្មវិធីមួយនេះបានបញ្ជាក់ពីការរពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ប្រភពធនធានក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍កសិកម្មក្នុងស្រុក៖ «ក្រុមហ៊ុន ហ៊ិននីគែន បានចំណាយប្រមាណ​ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ១៤២ លានដុល្លារអាមេរិកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣ ។ ទំហំទឹកប្រាក់នេះត្រូវបានចំណាយលើផលិតផលក្នុងស្រុកដែលយើងត្រូវការចាំបាច់សម្រាប់ផលិតស្រាបៀរ។ តាមរយៈការវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព យើងមានគោលបំណងគាំទ្រកសិករកម្ពុជាក្នុងការកសាងអនាគតប្រកបដោយភាពធន់ និងវិបុលភាព។ យើងក៏សង្ឃឹមថានឹងរួមចំណែកដល់ការទទួលស្គាល់ជាបន្តនូវគុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលជាប្រភពនៃមោទនភាពដ៏ធំធេងក្នុងស្រុក និងជាសក្ខីភាពនៃឧត្តមភាពកសិកម្មរបស់ប្រទេសជាតិដែលមានវត្តមាននៅលើឆាកអន្តរជាតិ»។

គម្រោង​នេះ​បាន​ទទួល​ការ​ចូល​រួម​​សាទរ​ពី​កសិករ​​ដែល​បានធ្វើការអនុវត្ត​វិធីសាស្រ្តធ្វើកសិកម្មប្រកប​ដោយ​និរន្តរភាព។ អ្នកស្រី លី ធឿត ស្ថិតក្នុងចំណោមកសិករដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ហើយបានមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទាំងទិន្នផល និងជីវភាពរស់នៅដោយសារចំណេះដឹងដែលទទួលបានពីគម្រោងនេះ។

អ្នកស្រី លី ធឿត បានចែករំលែកបទពិសោធន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ជាមួយនឹងបច្ចេកទេសថ្មីដែលយើងបានសិក្សា យើងមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែចេះមើលថែទាំដីសម្រាប់ដំណាំស្រូវ និងធនធានរបស់យើងឱ្យកាន់តែប្រសើរឡើងផងដែរ។ ចំណេះដឹងទាំងនេះបានជំរុញឱ្យយើងបានយល់ដឹងកាន់តែច្បាស់អំពីការកសាងអនាគតប្រកបដោយនិរន្តរភាព ដើម្បីគ្រួសារ និងសហគមន៍របស់យើង»។​

នៅពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការវិវឌ្ឍ ការវិនិយោគលើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពកាន់តែមានសារៈសំខាន់។ អង្ករកម្ពុជាគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ Anchor និង Tiger ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ហ៊ិននីគែន​ ខេមបូឌា ក្នុងការគាំទ្រធនធានក្នុងស្រុក ខណៈពេលដែលជំរុញវិស័យកសិកម្មកាន់តែជឿនលឿន និងមាននិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍​ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអង្គការដែលគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើងពីកសិកម្មបែបគ្រួសាេទៅជាកសិកម្មបែបពាណិជ្ជកម្ម និងប្រព័ន្ធកសិកម្មបែបសហគ្រាសដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ជាការគ្រប់គ្រង និងបច្ចេកទេស។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រដ្ឋអាមេរិក មួយទៀត ប្រកាសអាសន្នភ្លើងឆេះព្រៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

ទូតអង់គ្លេស៖ ជំនាញភាសាអង់គ្លេសអាចពង្រីកឱកាសយ៉ាងទូលំទូលាយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក Macron ស្នើ EU ឲ្យ​បង្កើន​ចំណាយ​ការពារ​ជាតិ​ឡើង​ដល់ ៣,៥% នៃ GDP

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ៣៤ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

សន្តិសុខសង្គម២៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ចរាចរណ៍៥៤ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម