Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

បានផុស

នៅ

 ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានសេចក្តីរីករាយនឹងចាប់ដៃគូជាមួយក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខមួយនៅកម្ពុជា ដើម្បី​បង្កើនភាពងាយស្រួលក្នុងការកក់ និងទូទាត់ថ្លៃសំបុត្រយន្តហោះតាមរយៈ ABA PayWay។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរួមបញ្ចូល ABA PayWay នៅលើ គេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Sky Angkor នឹងទទួលបាននូវបទពិសោធទូទាត់ប្រាក់យ៉ាងរលូន ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលអនុញ្ញាត​ឲ្យអតិថិជនជ្រើសរើសវិធីទូទាត់តាមឌីជីថលបានជាច្រើនរបៀប។ ការដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនេះ ស្របទៅតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើនគុណភាពសេវាកម្ម និងការពេញ​ចិត្តរបស់អតិថិជន។ 

ABA PayWay ផ្តល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដែលអនុញ្ញាត​ឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ ទាំងជាលុយរៀល និងដុល្លារ។ ប្រព័ន្ធនេះអាចឲ្យអតិថិជនទូទាត់ប្រាក់តាមមធ្យោបាយជាច្រើនដូចជា ABA PAY, KHQR, AliPay, WeChat Pay, និងកាតអន្តរជាតិដូចជា Visa, Mastercard, UPI, និង JCB ជាដើម។ ប្រព័ន្ធទូទាត់ប្រាក់ដែលប្រើប្រាស់បានគ្រប់តម្រូវការនេះ នឹងធានាបានថា អតិថិជនមានមធ្យោបាយធ្វើប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាពជាច្រើន និងតាមចំណូលចិត្តរបស់ពួកគេផ្ទាល់។  

បន្ថែមពីលើភាពងាយស្រួល និងការផ្តោតទៅលើតម្រូវការអ្នកប្រើប្រាស់ជាចម្បង សុវត្ថិភាពក៏ជា​មូល​ដ្ឋានគ្រឹះនៃ ABA PayWay ផងដែរ។ ជាមួយនឹងប្រព័ន្ធទូទាត់ដែលអនុលោមតាមស្តង់ដាសុវត្ថិភាព PCI DSS ប្រព័ន្ធទូទាត់នេះអនុញ្ញាតក្រុមហ៊ុនអាកាសចរណ៍​ទទួលការទូទាត់ពីគ្រប់កាត​ទាំងអស់ប្រកប​ដោយសុវត្ថិភាព។ ដោយមានក្របខណ្ឌសុវត្ថិភាពឈានមុខគេនេះហើយ អតិថិជនអាចជឿជាក់បានថា ប្រតិបត្តិការសាច់ប្រាក់និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់ ត្រូវបានការពារយ៉ាងពេញលេញ។  

សម្រាប់ព័ត៌មានបន្ថែមអំពី ABA PayWay សូមទៅកាន់គេហទំព័រ https://www.payway.com.kh/km ។ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ វិនាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ប្រើប្រាស់ ABA PayWay ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះ យ៉ាងងាយស្រួលនិងសុវត្ថិភាព

សេដ្ឋកិច្ច១៧ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា២ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម