Connect with us

សេចក្ដីជូនដំណឹង

Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

បានផុស

នៅ

ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”)  ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច  ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen, ប្រធានផ្នែក Carrier Sales Business នៃក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមជាមួយលោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនេះ លោក Sharif MAHFOEDZ បានលើកឡើងថា៖ “ក្រុមហ៊ុន ស្មាត អាស្យាតា មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន យើងបាននិងកំពុងពង្រីកវិសាលភាពនៃការផ្ដល់ដំណោះស្រាយឌីជីថលទៅកាន់អាជីវកម្មគ្រប់ធន់ផងដែរ។ កិច្ចសហការជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃនេះ ជាការបោះជំហានមួយដ៏សំខាន់របស់យើង ក្នុងការរួមគ្នានាំយកនូវដំណោះស្រាយឌីជីថលជំនាន់ថ្មីបំផុតដល់អាជីវកម្មនៅកម្ពុជាដើម្បីលើកកម្ពស់វិសាលភាពរបស់ធុរកិច្ចក្នុងស្រុក។”

បន្ថែមពីនេះ លោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងដែរថា៖ “ក្នុងនាមជាអ្នកដឹកនាំលើផ្នែកដំណោះស្រាយបច្ចេកវិទ្យាចីរភាព និងក្រុមហ៊ុនផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនង និងបច្ចេកវិទ្យា ប្រកបដោយទំនុកចិត្ត ក្រុមហ៊ុន ហួវៃ មានមោនទនភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងការជំរុញលើនវានុវត្តន៍សម្រាប់ឧស្សាហកម្ម B2B។ ដូចទៅនឹងសមិទ្ធផលសកលដែលយើងធ្លាប់សម្រេចបានកន្លងមក ដែលយើងបានគាំទ្រ អាជីវកម្មជាច្រើនតាមរយៈដំណោះស្រាយឌីជីថលនៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន ហើយយើងនឹងនៅបន្តប្ដេជ្ញាចិត្តក្នុងការនាំយកនូវយុទ្ធសាស្រ្ត និងបច្ចេកវិទ្យាដើម្បីភាពជោគជ័យនៃធុរកិច្ចក្នុងប្រទេសកម្ពុជា។  តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា យើងនឹងរួមគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមតម្រូវការក្នុងស្រុកសំខាន់ៗ ដើម្បីសម្រេចបានជាដំណោះស្រាយនវានុវត្តន៍់ទំនើបៗ ដែលអាចបង្កើនសន្ទុះនៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបាន។”

កិច្ចសហការនេះ នឹងរួមបញ្ចូលគ្នានូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ស្មាត ក៏ដូចជាអតិថិជនដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យា ICT ជំនាន់ក្រោយរបស់ក្រុមហ៊ុន ហួវៃ (រួមមាន 5G, FWA, និង SD-WAN ។ល។) និងមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងឧស្សាហកម្មមួយនេះ។ តាមរយៈបេសកកម្មក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម B2B នេះ ក្រុមហ៊ុនទាំងពីរនឹងនាំយកនូវកម្មវិធី និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដោយផ្ដោតលើវិស័យសំខាន់រួមមាន សង្វាក់ផលិតកម្ម សហគ្រាសហិរញ្ញវត្ថុខ្នាតធំ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យមដូចជាហាងលក់ទំនិញទូទៅផងដែរ។ ក្រុមហ៊ុនទាំងពីរនឹងផ្ដល់សេវាកម្ម និងដំណោះស្រាយឌីជីថល ដើម្បីពន្លឿនប្រតិបត្តិការអាជីវកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន។

ដើម្បីសម្របខ្លួនទៅនឹងបច្ចេកវិទ្យានាពេលអនាគត និងបរិវត្តកម្មឌីជីថល អនុស្សរណៈនៃការយោគយោល់គ្នានេះដែរ នឹងមានកិច្ចសហការលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ (Cloud) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកនវានុវត្តន៍ទាំងនេះមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្ដោតលើការលើកកម្ពស់វឌ្ឍនភាពនៃឧស្សាហកម្មឌីជីថលក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ កិច្ចសហការនេះនឹងចូលរួមក្នុងការកសាងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាបរិបទនៃសង្គមជាតិទាំងមូលបន្ថែមទៀតផងដែរ។ ភាគីជាដៃគូរទាំងសងខាង ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅរួមដែលបានចែងនៅក្នុងអនុស្សរណៈខាងលើ ដើម្បីពាំនាំមកនូវគុណប្រយោជន៍ជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ វិនាទី មុន

Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

មិនគួរឱ្យជឿ! គ្រុឌ​ផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើប​បញ្ចេញ​រង្វាន់​ធំ (១០០​លាន​រៀល ៥០​លាន ២០​លាន) ថ្ងៃ​មុន​សោះ បងស្រី​កសិករ​កម្សត់​ក្លាយ​ជា​ម្ចាស់​សំណាង ២០​លាន​រៀល

ជីវិតកម្សាន្ដ២៤ នាទីutes មុន

អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីជំនាញជំរុញគាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៅតែមានតួលេខខ្ពស់

ធនាគារឯកជន
សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម