Connect with us

សេចក្ដីជូនដំណឹង

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗរវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

បានផុស

នៅ

ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩

ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។

ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ Vietjet កំពុងពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលមានបណ្តាញហោះហើរទូលំទូលាយបំផុតរវាងវៀតណាម និងឥណ្ឌា។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការផ្លូវហោះហើរចំនួន ១០ ជាមួយនឹងជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងទីក្រុង ដាណាង ទៅកាន់ទីក្រុងសំខាន់ៗរបស់ប្រទេសឥណ្ឌា រួមមានទីក្រុង New Delhi ទីក្រុង Mumbai Ahmedabad Kochi Hyderabad និង Bengaluru ។

ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនរហូតដល់ថ្ងៃទី ២៤

 ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃត្រឹមតែ USD0 (*) សម្រាប់ជើងហោះហើរលើផ្លូវហូជីមិញ – Hyderabad/Bengaluru ចន្លោះពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ (**)។ ការបញ្ចុះតម្លៃ 20% (*) ក៏មាននៅលើផ្លូវវៀតណាម-ឥណ្ឌាផ្សេងទៀតដែលមានលេខកូដប្រូម៉ូសិន “HOLIINDIA” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ (**)។

ជំរុញការតភ្ជាប់វៀតណាម-ជប៉ុន៖ សេវាកម្មហោះហើរផ្ទាល់ចំនួន ១០

ក្រុមហ៊ុន Vietjet ក៏កំពុងបង្កើនសេវាធ្វើដំណើររវាងប្រទេសវៀតណាម និងជប៉ុនជាមួយនឹងផ្លូវហោះហើរថ្មីចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ណាហ្គោយ៉ា និង ហ្វូគូអូកា ដែលជាទីក្រុងធំទី ៣ និងទីបួននៃ ” the Land of the Rising Sun” ។ ដោយសារទីក្រុងហូជីមិញបម្រើជាច្រកចេញចូលក្នុងតំបន់ ផ្លូវថ្មីនេះនឹងលើកកំពស់ទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន និងទូទាំងតំបន់កាន់តែទូលំទូលាយ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ណាហ្គោយ៉ា គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ទន្ទឹមនឹងនេះ ផ្លូវហោះហើរទីក្រុងហូជីមិញ-ហ្វូគូអូកា នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ជាមួយនឹងការបន្ថែមទាំងនេះ Vietjet នឹងដំណើរការជើងហោះហើរចំនួន ១៣៨ ប្រចាំសប្តាហ៍ ឆ្លងកាត់ផ្លូវហោះហើរត្រង់ចំនួន ១០ រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន ដោយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរជប៉ុន-វៀតណាមទាំងអស់ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ដោយចាប់ផ្តើមពី USD0 (*) សម្រាប់ជើងហោះហើរចន្លោះពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (**)។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសទាំងនេះ ដើម្បីកក់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា និងជប៉ុន តាមរយៈទីក្រុងសំខាន់ៗរបស់វៀតណាម។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួល ដើម្បីស្វែងយល់ពីបេះដូងដ៏រស់រវើក និងរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះទំនើប សន្សំសំចៃប្រេងរបស់ Vietjet ជាមួយនឹងម៉ឺនុយក្នុងជើងហោះហើរដែលមានម្ហូបវៀតណាម និងអន្តរជាតិ ការសម្តែងវប្បធម៌ក្នុងយន្តហោះក្នុងឱកាសពិសេស ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃ និងរង្វាន់ភក្តីភាព SkyJoy ។

សម្រាប់ការកក់សំបុត្រ និងព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ http://www.vietjetair.com/ ឬកម្មវិធីទូរស័ព្ទ Vietjet Air ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងរដូវកាលធ្វើដំណើរមមាញឹក

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣០ វិនាទី មុន

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗរវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុន

ព័ត៌មានជាតិ២ នាទីutes មុន

ផលិតកម្ម Galaxy Navatra បានសិទ្ធិផលិតចម្រៀងស្រង់ចេញពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ជាខ្សែជីវិតពិតរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥

កីឡា៩ នាទីutes មុន

មាន​ការ​ចែករំលែក​ច្រើន​ពី​អ្នកគាំទ្រ​ប្រដាល់​គុន​ខ្មែរ​ចង់​ឲ្យ​ ឡៅ​ សៃណេត​ ប៉ះ​ មហាម៉ាត់​

ព័ត៌មានជាតិ៩ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ អគារ«ផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ» តម្លៃជិត ១ លានដុល្លារ នឹងបម្រើសេវាយ៉ាងសកម្មកាត់បន្ថយអត្រាមរណភាពទារក និង កុមារ

Sokha Hotels

ព័ត៌មានពេញនិយម