សេចក្ដីជូនដំណឹង
សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) បើកសន្និបាតលើកទី១ ជាប្រវត្តិសាស្រ្តថ្មីនៃវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ ស.ភ.ប.ផ.ក និងជាភាសារអង់គ្លេស CAMAA បានរៀបចំសន្និបាតជាលើកដំបូងរបស់ខ្លួននៅអគារកាណាឌីយ៉ាថាវ័រភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខជាង ២០ក្រុមហ៊ុន ជាតំណាងនិយោជក និងនិយោជិតជាង៣០០០នាក់ ដើម្បីបង្កើតចក្ខុវិស័យសម្រាប់អនាគតក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា។

ដោយមានការទទួលស្គាល់តាមរយៈលិខិតផ្លូវការពីក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា មានគោលការណ៍ចូលរួមសហការក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីរៀបចំរបៀបរៀបរយទាំងការផ្សព្វផ្សាយតាមផ្ទាំងអាហ្វីស ប៉ាណូ បដា និងស្លាកសញ្ញាផ្សព្វផ្សាយផ្សេងៗ ក៏ដូចជាការពង្រីកផ្នែកផ្សព្វផ្សាយឌីជីថលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជំរុញឱ្យមានការបង្កើតស្តង់ដារក្រមសីលធម៌ក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង។

ក្រោមការដឹកនាំរបស់លោក គៀន សាន ប្រធានសមាគម បានផ្ដោតការពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម បម្រែបម្រួលក្នុងបរិបទឌីជីថល និងការពង្រឹងទំនុកចិត្តរបស់អតិថិជន។ ព្រឹត្តិការណ៍នេះជាសក្ខីភាពនៃការចាប់ផ្ដើមប្រវត្តិសាស្រ្តថ្មីក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជាការត្រួសត្រាយផ្លូវទៅកាន់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ក៏ដូចជាជួយដល់សមាជិកសមាគមទាំងអស់ឱ្យមានការរីកចម្រើនទាំងអស់គ្នា៕






-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)