Connect with us

សេចក្ដីជូនដំណឹង

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!

បានផុស

នៅ

ភ្នំពេញ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀតផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើននៃការសម្តែងលើកដំបូងរបស់ពួកគេនៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះខណៈពេលដែលណាហ្គាវើលដ៍នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភាខាងមុខនេះ។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងបង្ហាញអំពីបទចម្រៀងបែបក្លាស៊ីកអមជាមួយការសម្តែងសិល្បៈបុរាណខ្មែរ និងបទចម្រៀងប្រជាប្រិយបែបប្រពៃណី។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរដែលបង្ហាញអំពីវប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង ៧ យប់ ការសម្តែងដ៏មហស្ចារ្យនេះនឹងបង្ហាញជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។

ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅណាហ្គាវើលដ៍ និងទស្សនាការប្រគំតន្ត្រីវប្បធម៌របស់វង់តន្ត្រីយុវជនអង្គរនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាចាក់បញ្ចាំងលើជញ្ជាំងដ៏ទំនើប។

ANYO ដែលជាក្រុមយុវជនអូខេស្ត្រារបស់កម្ពុជាតន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និង តន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូងដែលត្រូវបានបង្កើតឡើងចាប់តាំងពីសម័យសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០)។ មានសមាជិកប្រហែល ៧០ នាក់ដែលភាគច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេការសម្តែងនេះក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែងនៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឱ្យទស្សនិកជនលង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀតនៅលើនៃសាលមហោស្រព NABA ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែងរបាំត្រុដិដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង។

រីករាយតាមចិត្ត! ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនប៊ុហ្វេអន្តរជាតិរៀងរាល់ថ្ងៃ ដែលរៀងរាល់ថ្ងៃសុក្រមានប៊ុហ្វេបែបស៊ីឈួន ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំនៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោកដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត។

លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា “ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរដែលការសម្តែងនេះផ្តល់ជូនបទពិសោធន៍បែបវប្បធម៌ដ៏មានតម្លៃសម្រាប់សហគមន៍។ ជាមួយនឹងសិល្បករ-សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបានទៅដល់ទស្សនិកជនកាន់តែច្រើន”។

មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់អាចអញ្ជើញពិសាប៊ុហ្វេពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខសាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះមានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

“មរតកសំនៀងចូលឆ្នាំខ្មែរ” គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលសាធារណជនទូទៅអាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន!

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

World Vision៖ កុមារកម្ពុជាក្រោមអាយុ៥ឆ្នាំជាង២០ភាគរយមានបញ្ហាក្រិសក្រិន

សេចក្ដីជូនដំណឹង៤៩ វិនាទី មុន

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!

កីឡា៣ នាទីutes មុន

Modric ថា តាមសមត្ថភាព Mbappe អាចឈ្នះ Ballon d’Or ពីរ​បី​ដង​ក្នុងអាជីព

សេដ្ឋកិច្ច២៦ នាទីutes មុន

អាកាសធាតុចុះត្រជាក់ និងភ្លៀងកក់ខែ ទាញ​ទម្លាក់​ទិន្នផលស្វាយចន្ទីប្រមាណ ២០%

ព័ត៌មានជាតិ៣៨ នាទីutes មុន

ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) ចាក់​ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៧ ហ៊ុន​ សម្រេចស្ទើរ​ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម