Connect with us

សេចក្ដីជូនដំណឹង

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

បានផុស

នៅ

ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក) និងឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” ផងដែរ។

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ណាហ្គាវើលដ៍នៅក្នុងទំនួលខុសត្រូវការងារសង្គមដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមានក្នុងប្រទេសកម្ពុជាតាមរយៈក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។

តាមរយៈកម្មវិធីគាំទ្រការអប់រំ និងការផ្សារភ្ជាប់ជាមួយសហគមន៍ ធនធានជាក់ស្តែង និងចំណេះដឹងដ៏មានសារសំខាន់ត្រូវបានផ្តល់ជូន និងជំរុញលើកទឹកចិត្តដល់កុមារ

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ទាំងនេះដែលទទួលស្គាល់ការលះបង់របស់ណាហ្គាវើលដ៍បេះដូងសប្បុរសចំពោះសហគមន៍កម្ពុជា។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើកទឹកចិត្តរបស់យើងឱ្យពង្រីកសកម្មភាពការងារសង្គមរបស់យើងបន្ថែមទៀតដែលបង្កើតការផ្លាស់ប្តូរដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា”។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានក្លាយជាកម្លាំងជំរុញសម្រាប់ការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិតផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨.៦៥២ នាក់បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤.៣៤២ ម៉ោងជួយដល់ប្រជាជនកម្ពុជា ៦៧៩.៤២៦ នាក់។

ដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងអនាគតកាន់តែមាននិរន្តរភាព សកម្មភាពប្រមូលសំរាម សិក្ខាសាលា កម្មវិធីដាំកូនឈើ និងគំនិតផ្តួចផ្តើមជាច្រើនទៀត ត្រូវបានរៀបចំឡើង

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗដែលស្របតាមគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដំណើរការ “កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលពួកគេបានអប់រំដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយដែលទទួលស្គាល់ក្រុមហ៊ុនក្នុងទ្វីបអាស៊ីដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារបរិស្ថាន។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង ២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួមដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌលធនធាន និងទំនាក់ទំនងបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យាស្ថានវៀតណាមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

កុមារ និងយុវជនត្រូវបានផ្តល់ឱកាសឱ្យបង្ហាញទេពកោសល្យ បង្កើនតមិត្តភាព និងប្រកួតប្រជែងតាមរយៈកម្មវិធីអភិវឌ្ឍកីឡារបស់ណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជាង ៦៥០.០០០ នាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម