សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី Lisa Sargent ជំនួស អ្នកស្រី Ivana Tranchini។

អ្នកស្រី Lisa Sargent មានបទពិសោធន៍ និងមានទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អំឡុងពេលអ្នកស្រីបម្រើការងារនៅក្នុងក្រុមហ៊ុន Visa ប្រចាំប្រទេសសិង្ហបុរី និងជប៉ុន រយៈពេលជិតប្រាំមួយឆ្នាំមកនេះ អ្នកស្រីបានជំរុញការអភិវឌ្ឍន៍អាជីវកម្មសហម៉ាក បង្កើនភាពជាដៃគូ ពង្រីកការទទួលយកការទូទាត់ក្នុងឧស្សាហកម្មថ្មី ពន្លឿនកំណើនអាជីវកម្មខ្នាតតូចនិងមធ្យម នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Visa អ្នកស្រី Lisa បានប្រឡូកក្នុងតួនាទីជាច្រើននៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសអូស្ត្រាលី។ ជំនាញ និងបទពិសោធន៍របស់អ្នកស្រី នឹងក្លាយជាធនធានដ៏សំខាន់មួយ ក្នុងការជួយជំរុញប្រព័ន្ធទូទាត់ឌីជីថល និងសេវាកម្មហិរញ្ញវត្ថុរបស់កម្ពុជា។
អ្នកស្រី Lisa Sargent នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយស ដែលត្រូវបាន ផ្តល់ឱកាសឱ្យដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់ក្រុមហ៊ុន Visa គឺផ្តោតសំខាន់លើការគំាទ្រម្ចាស់អាជីវកម្ម និងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដោយរលូន និងសុវត្ថិភាព នៅក្នុងរបទសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។ ក្នុងកំឡុងពេលដែលការទូទាត់ដោយមិនប្រើសាច់ប្រាក់កាន់តែមានការកើនឡើង ក្រុមហ៊ុន Visa មានតួនាទីបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាទូទាត់ថ្មីៗ ធ្វើកិច្ចសហការ និងលើកកម្ពស់តម្លាភាពនៃការទូទាត់ប្រាក់។ យើងប្តេជ្ញាជំរុញការធ្វើបរិយាបន្ន ឌីជីថល និងហិរញ្ញវត្ថុ សម្រាប់អ្នកប្រើប្រាស់ និងអាជីវក ស្របតាមគោលការអភិវឌ្ឍឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា”។
អ្នកស្រីបន្តទៀតថា៖ “ខ្ញុំ និងក្រុមការងារ រំពឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយពាណិជ្ជករ អ្នកផ្គត់ផ្គង់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងដៃគូរដ្ឋាភិបាល ក្នុងការពង្រីកការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេសកម្ពុជា ដើម្បីប្រាកដថាការប្រឹងប្រែងរបស់យើងនឹងលើកស្ទួយដល់មនុស្សគ្រប់គ្នា។ យើងបន្តពង្រឹងលើការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Visa ក្នុងការអភិវឌ្ឍដំណោះស្រាយការទូទាត់ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ជំរុញភាពជាដៃគូដ៏សំខាន់ជាមួយធុរកិច្ចក្នុងស្រុក និងភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល ដោយគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។
លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Visa បានបញ្ជាក់បន្ថែមថា៖ “ប្រទេសកម្ពុជា មានឱកាសអភិវឌ្ឍន៍ជាច្រើន ជាពិសេសពាក់ព័ន្ធនឹងអ្នកប្រើប្រាស់វ័យក្មេងជំនាន់ឌីជីថលដែលបើកចិត្តទូលាយក្នុងការទទួលយកនូវអ្វីដែលថ្មី។ កំណើននៃប្រជាជនមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ព្រមទាំងភាពច្នៃប្រឌិតប្រតិបត្តិការទូទាត់បែបថ្មី បានធ្វើឲ្យសន្ទុះនៃការទទួលយកកាន់តែលឿន សុវត្ថិភាព និងងាយស្រួលជាងមុន។ ខ្ញុំមានទំនុកចិត្តថា អ្នកស្រី Lisa នឹងបន្តដឹកនាំក្រុមការងារនៅក្នុងប្រទេសកម្ពុជា ជំរុញកិច្ចការងារឲ្យកាន់តែប្រសើរឡើង ដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្ម ក្នុងបរិបទផ្លាស់ប្តូរទៅរកឌីជីថល។ ក្រុមហ៊ុន Visa ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់តាមរយៈឌីជីថល ស្របតាមគោលការអភិវឌ្ឍឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឌីជីថលនីយកម្ម និងទេសចរណ៍ ហើយប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរដែលមានភាពជឿនលឿនបំផុត សម្រាប់ផ្គត់ផ្គង់នៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរនេះ។ យើងនឹងជំរុញភាពច្នៃប្រឌិត និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់អ្នកប្រើប្រាស់ និង កសាងភាពជាដៃគូ ដើម្បីបន្តជំរុញកំណើននៅទូទាំងតំបន់»។
អ្នកស្រី Lisa ទទួលបានសញ្ញាប័ត្រពីរ ពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី ផ្នែកធុរកិច្ច និងការសិក្សាអន្តរជាតិ ឯកទេសពាណិជ្ជកម្មអន្តរជាតិ ផ្នែកទីផ្សារ និងភាសាបារាំង។
អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ