សេចក្ដីជូនដំណឹង
គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights បានទទួលពានរង្វាន់ International Property Awards ប្រចាំឆ្នាំ 2025-2026
ឆ្នេរសមុទ្ររាមនៃខេត្តព្រះសីហនុកំពុងតែធ្វើការប្រែក្លាយខ្លួនទៅជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើកមួយនៅតំបន់អាស៊ីអាគ្នេយ៍។ នៅចំណុចស្នូលនៃការអភិវឌ្ឍនេះ គឺ Bay of Lights ដែលជាគម្រោងអភិវឌ្ឍទីក្រុងជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ 16 ពាន់លានដុល្លាអាមេរិក។ ថ្មីៗនេះ គម្រោង Bay of Lights បានការទទួលស្គាល់លើឆាកអន្តរជាតិតាមរយៈការឈ្នះពានរង្វាន់ International Property Awards ឆ្នាំ 2025-2026 សម្រាប់ផែនការអភិវឌ្ឍមេ Master Plan ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ដែលកំពុងកែប្រែមុខមាត់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការបង្កើតទីក្រុងអនាគតមួយដែលប្រកបទៅដោយផាសុខភាព ដែលផ្តោតសំខាន់លើកត្តាមនុស្ស វប្បធម៌ និងធម្មជាតិជាគោល។ លាតសន្ធឹងលើផ្ទៃដី 934 ហិកតាតាមបណ្តោយឆ្នេរសមុទ្ររាម គម្រោង Bay of Lights មិនត្រឹមតែជាគម្រោងពង្រីកទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធអេកូឡូស៊ីពេញលេញមួយដែលរួមបញ្ចូលគ្នានូវចលនាភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការទីក្រុងអនាគតនេះបានរចនាឡើងផ្អែកលើគោលការណ៍ “ការជិះកង់ 5 នាទី និងដើរ 10 នាទី” ដែលនឹងអនុញ្ញាតអ្នករស់នៅអាចធ្វើដំណើរទៅកាន់សេវាកម្មសំខាន់ៗ នៅក្នុងទីក្រុងនេះដូចជាកន្លែងធ្វើការ កន្លែងអាជីវកម្ម និងកន្លែងកម្សាន្តនានា ក្នុងរយៈពេលខ្លី ដោយពុំចាំបាច់ប្រើយានយន្ត។
លើសពីនេះទៅទៀត គោលការណ៍រចនាបទទីក្រុងហូឡូនិច (Holonic Design Concept) ដែលនឹងបង្កើតតំបន់សង្កាត់នីមួយៗតភ្ជាប់គ្នាដោយមានភាពងាយស្រួល ជាជាងការបែងចែកតំបន់នីមួយៗដាច់ដោយឡែកពីគ្នា។ ជាមួយប្រព័ន្ធ Smart Mobility Systems ដ៏ទំនើប រួមមានផ្លូវជិះកង់ និងផ្លូវថ្មើរជើងដែលមានភាពងាយស្រួល Bay of Lights បានកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាទីក្រុងអនាគតដែលប្រកបដោយប្រសិទ្ធភាព និងចីរភាព។
គម្រោង Bay of Lights បានទទួលពានរង្វាន់ International Property Awards ឆ្នាំ 2025-2026 សម្រាប់ Master Plan ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលពានរង្វាន់នេះត្រូវបានធ្វើការសិក្សា និងវាយតម្លៃយ៉ាងលម្អិតដោយគណៈវិនិច្ឆ័យដែលមានសមាជិកជាង 100 នាក់ ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។ ការឈ្នះពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់លើការរចនាបទទីក្រុងប៉ុណ្ណោះ ប៉ុន្តែជាសញ្ញានៃ “គំរូសម័យថ្មីសម្រាប់ការអភិវឌ្ឍទីក្រុងនៅកម្ពុជានាពេលអនាគត” ផងដែរ។
Bay of Lights មានចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុក្លាយទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយទីក្រុងនេះនឹងមិនត្រឹមតែជាកន្លែងរស់នៅ និងធ្វើការ ប៉ុន្តែនឹងក្លាយទៅជា ចំណុចចាប់ផ្ដើមថ្មីមួយ ដែលបង្ហាញពី អនាគត ការច្នៃប្រឌិត និងសក្តានុពលរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា