Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

បានផុស

នៅ

ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា​តាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុន​ក្នុង​ការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។

ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយ​អប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន​ និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍ​របស់​សហគមន៍​​ប្រកប​ដោយ​ចីរភាព។

លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា ៖ “សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម ក៏ដូចជាសកម្មភាពជ្រោមជ្រែងលើវិស័យអប់រំជាច្រើនទៀតផងដែរ។”

កិច្ចផ្ភួចផ្តើមមួយនេះ គឺស្របតាមសសរស្ដម្ភចីរភាព “ជំរុញសង្គមឌីជីថល” របស់ Smart​ ដែលក្រុមហ៊ុនបានចូលរួមអនុវត្តសកម្មភាពក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ជូននូវដំណោះស្រាយ​បច្ចេកវិទ្យា​ជឿនលឿន និងអាចប្រើប្រាស់បានដោយយុវជនមកពីគ្រប់មជ្ឈដ្ឋាន។

តាមរយៈការសហការនេះ Smart បានចូលរួមគាំទ្រលើសកម្មភាពចម្បងចំនួនពីរ រួមមាន ការផ្ដល់កញ្ចប់ទិន្នន័យ​បន្ថែម 1GB ជូនអតិថិជនដែលប្រើប្រាស់គម្រោង ‘Smart Laor!’ ដែលអាចស្នើសុំបាននៅលើ SmartNas App។ ការបន្ថែមជូននេះ ត្រូវបានធ្វើការសាកល្បងឡើងនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ដោយមានគម្រោងក្នុងការពង្រីកវិសាលភាពនៃការផ្ដល់ជូននេះទៅកាន់សាលារៀនផ្សេងៗទៀតឱ្យបានកាន់តែច្រើនឡើង។

ចំណែកឯសកម្មភាពគាំទ្រចម្បងទីពីរ គឺការផ្ដល់ជូនសេវាអុីនធឺណិតក្នុងតម្លៃសមរម្យតាមរយៈ “Digital Learning Add-Ons”  ទៅកាន់អតិថិជនដែលជាអ្នកសិក្សាទាំងអស់។ កញ្ចប់សេវាអុីនធឺណិតទាំងនេះ​មាន​តម្លៃទាបជាងការប្រើប្រាស់សេវាអុីនធឺណិតធម្មតា ហើយការផ្ដល់ជូននេះក៏ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង សម្រាប់វេទិកាអនឡាញរបស់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក៏ដូចជា វន្តសាលា (Onesala) ផងដែរ ដើម្បី​ធានាបានថាសិស្សានុសិស្សទាំងអស់អាចទទួលបានការអប់រំប្រកបដោយគុណភាព ជាមួយនឹងការចំណាយ​តិច។

កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតក្នុងវិស័យអប់រំ តាមរយៈការកាត់បន្ថយ​នូវឧបសគ្គ​ដែល​រារាំង​មធ្យោបាយក្នុងការរៀនសូត្ររបស់សិស្សានុសិស្សមកពីគ្រប់តំបន់ ទាំងជនបទ និងទីក្រុង ក៏ដូចជា​លើកកម្ពស់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការផ្ដួចផ្ដើមនេះទៀតសោត ក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការពង្រីកវិសាលភាព​ដែល​យុវជន​អាចចូលរួមរៀនសូត្របានគ្រប់ៗគ្នា ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

ក្នុងកំឡុងខែធ្នូ ឆ្នាំ 2023 កន្លងទៅ ក្រុមហ៊ុនក៏បានទទួលពានរង្វាន់ដូចគ្នានេះដែរ តាមរយៈគម្រោង “កម្មវិធីអក្ខរកម្មឌីជីថល” ដែលត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ 2019 ក្រោមការសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា ហើយដែលគម្រោងអប់រំនេះកន្លងមកបានបំពាក់បំប៉នសិស្សានុសិស្សកម្រិត​វិទ្យាល័យប្រមាណជា 5,000 នាក់ នូវជំនាញអក្ខរកម្មឌីជីថល គិតត្រឹមឆ្នាំ 2024 នេះ។

ការទទួលស្គាល់ពីសមិទ្ធផលរបស់ Smart  ពីកម្មវិធី the 6th AmCham CSR Excellence Awards ជាតឹកតាងដែលសបញ្ជាក់យ៉ាងច្បាស់ពីការឆន្ទៈរបស់ក្រុមហ៊ុនក្នុងការជំរុញ បរិយាប័ន្នឌីជីថល និង​វិស័យអប់រំ។ ពានរង្វាន់នៃឆ្នាំនេះ ជាជ័យលាភីថ្មីមួយបន្ថែម ពីពានរង្វាន់ឆ្នាំមុន ដែល Smart ទទួលបាន​ពានរង្វាន់កិត្តិយស “អ្នកដឹកនាំផ្នែកបច្ចេកវិទ្យា” ពីកម្មវិធី EuroCham’s ESG Contest and Awards ឆ្នាំ 2024 ដោយក្រុមហ៊ុន​ Smart បានសាងនូវស្នាដៃក្នុងកិច្ចការសន្តិសុខអុីនធឺណិត និង បរិយាប័ន្នឌីជីថល​ដែលផ្ដល់ផលវិជ្ជមានខ្ពស់ទៅកាន់សង្គម។

ដោយមានគោលដៅក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលមានទំនុកចិត្តបំផុតនៅកម្ពុជា ក្រុមហ៊ុន Smart ថ្មីៗនេះ ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវដំណោះស្រាយនវានុវត្តន៍ថ្មី “Cybersecurity Add-On” សម្រាប់អតិថិជន​ដើម្បីបង្កើនសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធអុីនធឺណិតបានកាន់តែប្រសើរ។ ការបង្កើតសេវាកម្មថ្មីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនលើការចូលរួមការពារសុវត្ថិភាព​របស់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងសម័យឌីជីថលដ៏ជឿនលឿននេះ។

តាមរយៈការជំរុញលើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីលើកកម្ពស់សក្ដានុពលរបស់យុវជនកម្ពុជាកន្លងមកនេះ Smart មិនត្រឹមតែបាននាំយកការផ្លាស់ប្ដូរសម្រាប់មនុស្សនៅក្នុងសង្គមប៉ុណ្ណោះនោះទេ ក្រុមហ៊ុន​ក៏បាន​ចូលរួម​ជាផ្នែកមួយនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការផ្សារភ្ជាប់​ប្រទេស​កម្ពុជាទៅកាន់​ការអភិវឌ្ឍ​នាថ្ងៃអនាគតរបស់ក្រុមហ៊ុនអស់ពេលជាច្រើនឆ្នាំមកនេះ ត្រូវបានមើលឃើញនិងទទួលស្គាល់ពីសំណាក់អន្តរជាតិ ដែលជាក់ស្ដែង មានសារព័ត៌មានអន្តរជាតិ Los Angeles Times លើកឡើងពីក្រុមហ៊ុនផ្ទាល់នៅក្នុងទំព័រព័ត៌មានរបស់ខ្លួនផងដែរ។

សមិទ្ធផលទាំងនេះក៏ស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន Smart ក្នុងការកាត់បន្ថយគម្លាតឌីជីថល និង ​ឧបសគ្គសម្រាប់ការអប់រំឌីជីថល លើសម្ព័ន្ធ Partner2Connect Digital ដែលជាគំនិត​ផ្តួចផ្តើម​ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីប្រមូលធនធាន និងភាពជាដៃគូនៅទូទាំងពិភពលោក​សម្រាប់​ការតភ្ជាប់ដែលមានគោលដៅរួម និងជាសកលផងដែរ។

ដើម្បីទទួលបានព័ត៌មានលម្អិតពីសមិទ្ធផលរបស់ក្រុមហ៊ុន Smart Axiata សូមចូលទៅ់អាន​របាយការណ៍ចីរភាព​របស់ក្រុមហ៊ុន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម