ជីវិតកម្សាន្ដ
កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ
ជាលើកដំបូងហើយ សម្រាប់ការចេញចម្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង Tempo Tris ដែលអ្នកគាំទ្រវិស័យចម្រៀង Hip Hop ស្គាល់ថា ជាស្តេចភ្លេង និងជាតារាចម្រៀងរ៉េប ដ៏លេចធ្លោមួយរូបនៅកម្ពុជា ខណៈស្នាដៃនិពន្ធរបស់លោកមួយចំនួន បានល្បីដល់ក្រៅប្រទេស។



តាមរយៈចម្រៀងរួមគ្នាជាលើកដំបូង “Khmer Vibe” តារាចម្រៀងទាំងពីរដួង បានពាំនាំនូវចង្វាក់ថ្មីមួយបែប ដោយកំណត់យកអត្តសញ្ញាណខ្មែរជាគោលនៃបទចម្រៀង ពោលគឺចម្រៀងរ៉េប Hip Hop ផ្សំឡើងដោយការលាយបញ្ចូលគ្នានូវឧបករណ៍ភ្លេងសម័យ និងបុរាណខ្មែរ ឱ្យចេញជាចម្រៀងមួយបទ យ៉ាងពីរោះរណ្តំ។


ទៀតសោត ស្នាដៃចម្រៀងមួយបទនេះ មិនត្រឹមតែត្រូវបានផលិតយ៉ាងពិសេសក្នុងគោលគំនិតរក្សា Vibe បែបខ្មែរប៉ុណ្ណោះទេ តែក៏ជាចម្រៀងតន្ត្រីសម័យរ៉េប Hip Hop មួយបទ ដែលពុំមានពាក្យពេចន៍អសុរោះនោះឡើយ។


ដោយឡែក បើក្រឡេកមើលលើសកម្មភាពនៃវីដេអូចម្រៀងបទថ្មីនេះវិញ គឺកាន់តែគួរឱ្យចាប់អារម្មណ៍ ពិសេសស្ទាយ៍នៃបង្ហាញខ្លួនរបស់តារាចម្រៀងទាំងពីរដួង រួមជាមួយនឹងការរាំ Freestyle របស់តារាៗដទៃផ្សេងទៀត។


ជាមួយនឹងការរួមបញ្ជូលគ្នានូវចំណុចពិសេសទាំងអស់ខាងលើ អាចសន្និដ្ឋានបានថា ស្នាដៃចម្រៀងរួមគ្នាលើកដំបូងរវាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងស្តេចភ្លេង Tempo Tris លើកដំបូងនេះ ប្រាកដជាមិនចាញ់ស្នាដៃមុនៗរបស់លោកឡើយ។

គួរឱ្យដឹងដែរថាស្នាដៃនិពន្ធទំនុកភ្លេង និងចម្រៀងរបស់ Tempo Tris មានបទល្បីៗជាច្រើនរបស់កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកដូចជាបទ ឡានសារ៉ែន Are you ok? Lambo Toy សុទ្ធតែជាស្នាដៃរបស់លោកជាអ្នក Compose ទាំងអស់៕ អត្ថបទ៖ សុធាវី


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ