សេចក្ដីជូនដំណឹង
អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី
តារាចម្រៀង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា៖ “នាងខ្ញុំជាសិល្បករ សិល្បការិនី ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន! ធម្មតាបងប្អូនក៏មានអារម្មណ៍ដូចគ្នាដែរ នៅពេលដែលយើងចំណាយលុយទៅគឺចង់បានរបស់មកវិញ។ មួយរយៈនេះបងប្អូនតែងពិបាកចិត្តដូចនាងខ្ញុំ ប៉ុន្តែឥឡូវនេះថ្នាក់ដឹកនាំបានគិតគូរដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសទាំងអស់ ជាពិសេសបងប្អូនអ្នកទិញបុរី ឡេង ណាវ៉ាត្រា ដែលឥឡូវនេះយើងបានទទួលប្លង់ជាកម្មសិទ្ធិរបស់ខ្លួនឯងហើយ”។

អ្នកនាង កាតុ សូមលើកម្រាមដៃ១០ ជូនពរដល់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់ប្រជាពលរដ្ឋទាំងអស់។ សូមឱ្យលោកមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសុខសន្តិភាព។ អរគុណសន្តិភាពដែលធ្វើឱ្យប្រជាជនរស់រាន្តមានជីវិត ជាពិសេសឱ្យតែមានសន្តិភាព គឺប្រជាពលរដ្ឋអាចរកស៊ីមានបាន សុខុដុមរមនា។

គួររំឭកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល នៅសាលប្រជុំ២០២១ ជាន់ទី២ នាទីស្តីការក្រសួងរៀបចំដែនដី។

បើតាមរបាយការណ៍ដែលបង្ហាញដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គម Facebook ត្រឹមថ្ងៃទី២៧ ខែមីនាកន្លងទៅ បុរីបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៤១ ផ្ទះហើយ ខណៈក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្មដើម្បីបញ្ចប់ការងារសាងសង់ជូនអតិថិជន៕












-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់