សេចក្ដីជូនដំណឹង
ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា
ឯកឧត្តម នេត ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀង សាន ប្រធានសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអហ្វីស ប៉ាណូ និងគ្រប់មធ្យោបាយនៅកម្ពុជាឱ្យមានសណ្តាប់ធ្នាប់ និងស្របតាមគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនឹងជួយកែលម្អវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាកាន់តែទំនើប និងមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

អនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) គឺជាកិច្ចសហប្រតិបត្តិការជាសារវន្តដែលឆ្លុះបញ្ចាំងពីការចូលរួមរវាងវិស័យសាធារណៈ និងឯកជនលើវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សាយពាណិជ្ជកម្មឲ្យប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងមានបទដ្ឋានគ្រប់គ្រងច្បាស់លាស់ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ សមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើគោលការណ៍សំខាន់ៗរួមមាន៖
- ទី១៖ ចូលរួមអនុវត្តតាមគោលការណ៍ឆន្ទៈល្អ និងប្រកាសលេខ០៨៤ ប្រក. ពម ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីអំពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ ក.គ.ផ.ស. និងគោលការណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត
- ទី២៖ ចូលរួមរៀបចំស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាគ្រប់ប្រភេទឱ្យមានរបៀបរៀបរយ សោភណភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងប្រទេស
- ទី3៖ ដើរតួនាទីជាអ្នកសម្របសម្រួល និងអ្នកផ្តល់ប្រឹក្សាយោបល់ ជូនដល់ក្រុមហ៊ុន ឬភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯកជន ដើម្បីជាជំនួយលើការស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្របសម្រួលស្នើសុំទីតាំងដើម្បីសាងសង់និងដំឡើងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ឬបន្តសុពលភាពពីអាជ្ញាធរមានសមត្ថកិច្ច និងការងារបច្ចេកទសផ្សេងៗក្នុងគោលបំណងធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈអនុលោមតាមនីតីវិធីច្បាប់ត្រឹមត្រូវ។


លោក គៀង សាន ប្រធានសមាគម បានថ្លែងថា “ដោយមើលឃើញពីឧបសគ្គមួយចំនួនដែលបានជួបកន្លងមកពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ របៀបរៀបរយ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈប៉ាណូ និងអាហ្វីស ជាពិសេសលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតគ្រឿងស្រវឹង សមាគមយើងខ្ញុំបានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងព័ត៌មាន និងក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស.) ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរិះរកដំណោះស្រាយលើគ្រប់មធ្យោបាយ។”

លោកបានបន្តទៀតថា “បន្ទាប់ពីអនុស្សរណៈនេះចូលជាធរមាន សមាគម CAMAA នឹងប្តេជ្ញាចិត្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់វិស័យផ្សាយពាណិជ្ជកម្មអោយប្រកបដោយស្តង់ដារអន្តរជាតិ។ អនុស្សរណៈនេះ ជាជំហានសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សាយពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ និងមានភាពប្រកបដោយសុចរិតភាព ដែលអាចជះឥទ្ធិពលល្អសម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ។”
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានបង្ហាញពីការរីកចម្រើន និងទិសដៅថ្មីសម្រាប់វិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធានាថាវិស័យនេះ នឹងក្លាយជាឧស្សាហកម្មដ៏ប្រសិទ្ធភាព ប្រកបដោយទំនួលខុសត្រូវ និងទំនើបកម្មសមស្របនឹងបទដ្ឋានអន្តរជាតិ។






-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ