សេចក្ដីជូនដំណឹង
ប្រជាពលរដ្ឋខ្វះខាត ២២៦គ្រួសារទទួលបានអំណោយពីក្រុមហ៊ុន OCIC
ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះ លោក ផន សុភាព ប្រធានការដ្ឋានផ្នែកដោះស្រាយដីធ្លី តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានផ្តល់អំណោយដល់ប្រជាពលរដ្ឋខ្វះខាត ៦០គ្រួសារ តំណាងអោយប្រជាពលរដ្ឋ ២២៦គ្រួសារ នាថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ ។

លោក ផន សុភាព លើកឡើងថា ការចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះមិនមែនទើបតែចែកនោះទេ គឺក្រុមហ៊ុនតែងតែគិតគូ និងចែកជូនជាច្រើនលើកច្រើនសារមកហើយ។ នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៦ ដូច្នេះគិតដល់បច្ចុប្បន្នលោកអគ្គនាយកបានឧបត្ថម្ភគិតជាប្រាក់ទាំងអស់សរុបប្រមាណ ១,០២៩,៦៥៤,០០០ រៀល។ ប្រជាពលរដ្ឋទាំង ២២៦គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានអំណោយ អង្ករ ទម្ងន់ ៣០គីឡូក្រាម និងថវិការ ៥0,000រៀល ។

លោក ផន សុភាព បញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និតជាមួយ និងរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ និងអាជ្ញាធរដែនដីដែលពាក់ពន័្ធនៅក្នុងមូលដ្ឋាន ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៏ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី។ ក្រៅពីនេះក្រុមហ៊ុនបានផ្តល់ការងារឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការងារធ្វើជាច្រើននាក់ ព្រមទាំងទទួលប្រាក់ខែសមរម្យទៀតផង៕
អត្ថបទ៖ រ៉ាវុទ្ធ






-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា