Connect with us

សេចក្ដីជូនដំណឹង

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

បានផុស

នៅ

មិនត្រឹមតែជាធនាគារឈានមុខគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីបងប្អូនតាមរយៈតម្រូវការហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មក្នុងស្រុក ព្រមទាំងសេដ្ឋកិច្ចឌីជីថល​ប៉ុណ្ណោះទេ ធនាគារ ABA បានចូលរួមជាផ្នែកមួយដើម្បីថែរក្សា អភិរក្ស វប្បធម៌ខ្មែរ តាមរយៈការបង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថាជាក្នុងឱកាសពិធីប្រារព្ធណាមួយ ធនាគារ ABA តែងរំលេចនូវទស្សនីភាពប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយថ្មីៗនេះ ធនាគារ ABA បានបញ្ចេញនូវមាតិការំលេចទិដ្ឋភាពប្រពៃណីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ដែលមានដូចជាចម្រៀង និងរឿងខ្លី។

ដោយនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់ ធនាគារ ABA បានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាមួយវីដេអូចម្រៀងដ៏ពិសេស ដែលច្រៀងរួមគ្នាដោយព្រះនាង នរោត្តម ជេនណា និងលោក ម៉ម ពេជ្ជរិទ្ធ ដែលមានរំលេចនូវការរួមគ្នារៀបចំ ដើម្បីប្រារព្ធពិធីជាមួយគ្នាប្រចាំស្រុកភូមិ, លេងល្បែងប្រជាប្រិយ, សំណើចសើចក្អាកក្អាយ និងការជូនពរសិរីសួស្ដី។

ក៏ដូចជារឿងខ្លី ប្រូឆាយ និងទេវី ដែលមានចំណងជើង “កាដូស្នេហ៍ ខែចូលឆ្នាំ” មានការសម្តែងពី តារាចម្រៀងថេណា និងសិល្បករ សិល្បការិនីល្បីៗ ដោយក្រៅពីមានសាច់រឿងបែបកំប្លែង លាយឡំនិងការអប់រំនោះ នៅក្នុងរឿងខ្លីនេះក៏មានការបង្ហាញពីទិដ្ឋភាពប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរយើងនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

អ្វីដែលពិសេសនោះ ABA Mobile ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ មានមុខងារ ជូនលុយកាក់ (Gift Zone) អាចបន្ថែមពាក្យពេចន៍ជូនពរ ​ហើយផ្ញើភ្លាមៗ ទៅកាន់មនុស្សជាទីស្រឡាញ់ឪពុកម្ដាយ សាច់ញាតិ បងប្អូន មិត្តភក្តិជាដើម។ ជាកម្មវីធីធនាគារសម្រាប់ខ្មែរ មានភាសាខ្មែរ ក្នុងឱកាសចូលឆ្នាំខ្មែរនេះ ABA Mobile មានម៉ូដរចនា មហាសង្ក្រាន្ដ ហើយរាល់ប្រតិបត្តិការបានរំលេចនូវការបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណីជាតិ និងសេវាធនាគារទំនើបឈានមុខ។

មិនទាន់អស់ទេណាក្រៅពីបញ្ចេញវីដេអូចម្រៀង និងរឿងខ្លី ធនាគារ ABA ក៏បានចូលរួមបង្ហាញទស្សនីភាពឱ្យសាធារណជនទស្សនាផ្ទាល់នូវ ល្បែងប្រជាប្រិយខ្មែរ របាំគោះអង្រែ និងចង្វាក់រាំផ្សេងៗទៀតរបស់ខ្មែរ ដ៏រស់រវើក អបអរស្វាគមន៍បុណ្យចូលឆ្នាំថ្មី នៅផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ដែលនេះសបង្ហាញថា ធនាគារ ABA បានចូលរួមជាផ្នែកមួយក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរជូនមហាជនក្នុងរូបភាពផ្សេងៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍២០ នាទីutes មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ២៧ នាទីutes មុន

គ្រួសារដែលបង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពីសម្តេច ម៉ែន សំអន

ព័ត៌មានជាតិ៣៣ នាទីutes មុន

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

Sokha Hotels

ព័ត៌មានពេញនិយម