សេចក្ដីជូនដំណឹង
វីតាល់រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី៨ នៅវត្តចំពុះក្អែក
ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពីភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សម្រាប់ឆ្នាំទី៨ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


កម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់ លើកទី៨ ជាកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ដែលផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយ និងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតសម្តែងនូវការគោរព និងការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្ល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងមួយវិញទៀត ដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៌ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផល វីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៌ជាដើម។ បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។


ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីកាពន្យល់អំពីអត្ថន័យនៃការស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារីជូនចាស់ព្រឹទ្ធាចា្យ គឺជាពិធីមួយដ៏សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីជម្រះនូវកាយចិត្ត ដែលមានអកុសលនៅក្នុងចិត្ត ពោលគឺត្រូវលាងឱ្យជ្រះនៅក្នុងឆ្នាំនេះ ដោយទឹកតំណាងភាពត្រជាក់ ដូច្នេះនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឱ្យគេ និង គេស្រោចឱ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបានភាពត្រជាក់ត្រជុំ សេចក្តីសុខររីកចម្រើន និងបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ វីតាល់បានរៀបចំនូវកញ្ចប់ឧបត្ថម្ភជូនលោកតាលោកយាយ ប្រមាណ១០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន វីតាល់, មីជាតិ, អង្ករ, សម្លៀកបំពាក់ថ្មី និងឃីត១ប្រអប់ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមជាមួយថវិកាថែមផងដែរ។ លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការពិសាភោជនីយអាហារថ្ងៃត្រង់យ៉ាងឈ្ងុយឆ្ងាញ់ រៀបចំ និងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។

កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿថា ការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធចារ្យគឺប្រៀបបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំនូវមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអតិថិជនវីតាល់វិញ តាមរយៈការចូលរួមចាប់មគ្គផល ២៥៛ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់សូមបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និងចូលរួមលើកតម្កើនក្នុងគ្រប់សកម្មភាពសប្បុរសធម៌ សង្គម វប្បធម៌មនុស្សធម៌ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀលដើម្បីមោទនភាព នៃផលិតផលជាតិ។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី