សេចក្ដីជូនដំណឹង
គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប ៣២៨១ ផ្ទះហើយ
ជាការទទួលខុសត្រូវចំពោះអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ៣២៨១ ផ្ទះហើយ និងផ្ទះកំពុងសាងសង់ចំនួន ១៧២៣ ផ្ទះ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹង លើផឹកផ្លូវការ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ មិនដែលទៅណាឆ្ងាយពីការដ្ឋានឡើយ ជារឿយតែងតែចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់ ដោយផ្តោតលើគុណភាព និងការទុកចិត្តរបស់អតិថិជនជាអាទិភាព ព្រមទាំងបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។ ទន្ទឹមគ្នានោះ ផ្ទះដែលបានសាងសង់រួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។

សូមជម្រាបថា កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដីបានជួយសម្រួល ចេញប័ណ្ណកម្មសិទ្ធិជូន អតិថិជនជាបន្តបន្ទាប់ ហើយក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន រហូតជាង ១២០០ប័ណ្ណ ហើយកាលពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ ក្រសួងក៏បន្តជួយសម្របសម្រួលចេញប័ណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា ចំនួនជិត ៩០០ប័ណ្ណ បន្ថែមទៀតផងដែរ៕






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី