Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្មនិងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

បានផុស

នៅ

ភ្នំពេញ, ថ្ងៃទី ២៨ មីនា ២០២៥ — ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានរៀបចំសិក្ខាសាលាធំមួយក្រោមឈ្មោះ “CP Town Hall 2025” នៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជាង ៤០០នាក់។

ពីឆ្វេងទៅស្តាំ លោក Amphon Sunthonthiraphong, កិច្ចពិភាក្សាអាជីវកម្មចំណីសត្វ,កិច្ចពិភាក្សាអាជីវកម្មការចិញ្ចឹមសត្វ,និងកិច្ចពិភាក្សាអាជីវកម្មចំណីអាហារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា លោក Amphon Sunthonthiraphong អគ្គនាយកហិរញ្ញវត្ថុ និងវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅនៃការិយាល័យអភិវឌ្ឍយុទ្ធសាស្ត្រ អាជីវកម្ម និងទីផ្សារ ព្រមទាំងថ្នាក់ដឹកនាំជាច្រើន។

លោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់

សិក្ខាសាលាមានគោលបំណងបង្ហាញចក្ខុវិស័យអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ សម្រាប់ឆ្នាំ ២០២៥ ដើម្បីកំណត់គោលដៅ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ធ្វើឲ្យការងាររបស់បុគ្គលិកកាន់តែមានប្រសិទ្ធភាព និងសមរម្យទៅតាមសម័យសង្គម។

កម្មវិធីបានបែងចែកជាពីរវគ្គ — ព្រឹក និងរសៀល

វគ្គសិក្ខាសាលាពេលព្រឹកមានការធ្វើបទបង្ហាញពីទិសដៅនិងគោលនយោបាយអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ អាជីវកម្មផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងការកែច្នៃចំណីអាហារ។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានបានថ្លែងថាក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសកម្ពុជាអស់រយៈពេល២៨ឆ្នាំ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» កាលពីឆ្នាំ ២០២៤ កន្លងមក CPF បានទទួលពានរង្វាន់លេខ ៦ ក្នុង CPF Food Global Business Award ដែលជាការទទួលស្គាល់លើសកម្មភាពអាជីវកម្មទូទាំងពិភពលោក។

រូបភាពរួមគ្នារវាងលោកអគ្គនាយកនិងថ្នាក់ដឹកនាំអាជីវកម្មធំៗទាំងបីនៅក្នុងកម្មវិធីCP Town Hall 2025

ទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍ដោយនិរន្តរ៍ភាពរបស់ក្រុមហ៊ុនមានគោលនយោបាយផ្តោតសំខាន់ទៅលើការ​ផលិតនៅផលិតដែលមានគុណភាពនិងតម្លៃសមរម្យ ​​សេវាល្អ​ បង្កើនប្រសិទ្ធភាពក្នុងការប្រតិបត្តិការងាររបស់បុគ្គលិក​ ហើយមានយុទ្ធសាស្រ្តក្នុងយកចិត្តទុកដាក់ចំពោះអតិថិជន​ ដៃគូសហការ បុគ្កលិក​​ និងសាងសម្ព័ន្ដមិត្ត។

កិច្ចសំណេះសំណាលអំពីអាជីវកម្មចំណីសត្វក្រោមប្រធានបទ អាជីវកម្មចំណីសត្វឆ្ពោះទៅកាន់កសិ-ឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលមានទិសដៅក្នុងការបង្ហាញនូវទស្សនវិស័យពាក់ព័ន្ធទៅនឹងស្ថានការណ៍ទូទៅនៃការផលិតចំណីសត្វ ការគ្រប់គ្រងគុណភាពវត្ថុធាតុដើម តម្រូវការទីផ្សារនិងការប្រើប្រាស់ តិចណូឡូជី ដើម្បីត្រួតពិនិត្យគុណភាពស្របទៅតាមស្តង់ដារចំណីសត្វ។ លើសពីនេះក្រុមហ៊ុនបានចូលរួមក្នុងការជួយគាំទ្រកសិករខ្មែរតាមរយៈការទទួលទិញ​ដាំណាំកសិកម្មដូចជា ​ពោត ដំឡូងមី ដើម្បីផលិតអាហារសត្វដែលមានគុណភាពខ្ពស់សម្រាប់ចិញ្ចឹមសត្វ។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំស្តីអំពីអាជីវកម្មចិញ្ចឹមសត្វក្រោមប្រធានបទ ការអភិវឌ្ឍន៍ការចិញ្ចឹមសត្វឆ្ពោះទៅកាន់និរន្តរ៍ភាព ផ្តោតសំខាន់ទៅលើ មាត្រដ្ឋានស្តង់ដារការចិញ្ចឹម ​​ការប្រើប្រាស់តិចណូឡូជីការត្រួតពិនិត្យរោគវិនិច្ឆ័យ និងការពារជម្ងឺរាតត្បាតផ្សេងៗដោយមានបសុពេទ្យជំនាញ មិនត្រឹមតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏មានការគ្រប់គ្រងកសិដ្ឋានតាមប្រព័ន្ធបិទជិត (Evap) ដែលអាចកំណត់បានលើសីតុណ្ហភាពទៅតាមអាយុរបស់សត្វដើម្បីជួយកសិករខ្មែរនៅក្នុងការការពារជំងឺសត្វ និង អភិវឌ្ឍផលិតកម្មសត្វឲ្យកាន់តែប្រសើរឡើង។

កិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំអាជីវកម្មកែច្នៃចំណីអាហារក្រោមប្រធានបទអាហារសំរាប់អនាគតដ៏ល្អប្រសើរ ដូចដែលលោកអ្នកដឹងហើយថាក្រុមហ៊ុនស៊ី.ភី.ជាក្រុមហ៊ុនឈានមុខគេខាងផ្នែកផលិតចំណីអាហារ ដូចច្នោះគ្រប់ដំណាក់កាលនៃកាផលិតក៏ដូចជាចែកចាយទៅកាន់អតិថិជនក្រុមហ៊ុនផ្តោតសំខាន់ទៅលើគុណភាព​ និងសុវត្ថិភាពជាចំបង គោលបំណងសំខាន់គឺដើម្បីបង្កើនស្ដង់ដារផលិតអាហារ។

ក្នុងវគ្គរសៀល ក្រុមហ៊ុនបានអញ្ជើញវាគ្មិនជំនាញលោក Khemakorn Apichatiyakul ផ្តល់បណ្តុះបណ្តាលក្រោមប្រធានបទ “Professional Image for Leader” ដោយផ្តោតលើការរៀបចំខ្លួន អាកប្បកិរិយា និងទំនាក់ទំនងសាធារណៈសម្រាប់អ្នកដឹកនាំក្នុងអង្គភាព។

ស៊ី.ភី. ខេមបូឌា ចំកាត់ បានបង្ហាញពីការប្តេជ្ញារឹងមាំក្នុងការគាំទ្រនិងជម្រុញអាជីវកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា ឲ្យមានការរីកចម្រើន និងសម្របសម្រួលទៅនឹងតម្រូវការទីផ្សារពិភពលោក។ ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់ គោលនយោបាយប្រសើរ និងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ក្រុមហ៊ុននិងចូលរួមជាផ្នែកមួយក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ក្នុងបរិបទគោលការណ៏ផ្ដល់និរន្តរ៍ភាពចំណីអាហារ ក្រុមហ៊ុនស៊ី.ភី. បានដើរតួសំខាន់ក្នុងការផ្តល់អាហារដែលមានគុណភាពល្អ មានអនាម័យ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។ ជាបន្ថែមទៅលើនេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារ និងរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជួយលើកកម្ពស់កម្រិតជីវភាព និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម។

QR Code-Web site CP Cambodia

QR Facebook CP Cambodia

QR Youtube CP Cambodia

QR Youtube CP Cambodia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ រៀបចំសិក្ខាសាលា “CP Town Hall 2025” ដើម្បីបង្ហាញចក្ខុវិស័យអាជីវកម្មនិងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតាឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៤មេសាខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ និងតៃកុងរថយន្តក្រុងសាធារណៈ ត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូន ពលរដ្ឋទៅស្រុកកំណើត នាឱកាសចូលឆ្នាំថ្មី ចាប់ពីថ្ងៃស្អែក

តាំងផលិតស្រា
សន្តិសុខសង្គម១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម