Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តម ឃួង ស្រេង ផ្ញើសារគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

បានផុស

នៅ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

យើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះ ចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់ សម្តេចពិជ័យសេនា និងលោកជំទាវ ដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល ភាពជាគំរូនៃគូព្រេងព្រឹទ្ធ និងប្រសូត្របានជាកូន ជាចៅ ដែលជាធនធានមនុស្សដ៏ល្អ និងមានតម្លៃសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៦ វិនាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥ នាទីutes មុន

ប្រជានេសាទខេត្តក្រចេះ ត្អូញត្អែរ​​ពិបាក​នេសាទ​ត្រី លើកហេតុ​ផល​បម្រែបម្រួល​ទឹកទន្លេ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ទេសចររុស្ស៊ីប្រើ​ភាសាចិន «Ni hao» ស្វាគមន៍ បង្កើត​ក្តីក្តៅក្រហាយ​នៅ​​ថៃរហូតដល់​ឡាវ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

IMF បារម្ភពីបំណុលសាធារណៈរបស់ថៃ លើសពីអត្រាមធ្យម​អាស៊ាន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ហ្វីលីពីន ក្តៅខ្លាំង! តំបន់ខ្លះ សីតុណ្ហភាព ឡើងដល់ ៤៥អង្សាសេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម