លោក Biden នឹងហាមឃាត់ការលក់កម្មវិធីសេវាកម្មកំចាត់មេរោគរបស់ក្រុមហ៊ុន Kaspersky Lab នៅសហរដ្ឋអាមេរិក ជុំវិញមានទំនាក់ទំនងជាមួយរុស្ស៊ីដែលអាចបង្កហានិភ័យដល់រដ្ឋាភិបាលអាមេរិក។
កងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់នានានៅកន្ដាលហ្គាហ្សាពេញមួយយប់ ដោយបានសម្លាប់មនុស្ស ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈពេលដែលរថក្រោះបានបង្កើនការឈ្លានពានចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងកាន់តែជ្រៅ
យុវជនរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសកេនយ៉ា និងនៅទូទាំងប្រទេសប្រឆាំងនឹងសំណើពន្ធថ្មីដែលស្នើដោយរដ្ឋបាលលោកប្រធានាធិបតី William Ruto
យ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់ និងជាង ៦០ នាក់ទៀតកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីពុលស្រាដែលមានជាតិកខ្វក់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូងដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមគឺលោក Dinh Tien Dung បានលាលែងពីដំណែង ដែលជាការលកត់សម្គាល់ឲ្យឃើញថាមន្ត្រីកំពូលចុងក្រោយបង្អស់បានចាកចេញពីដំណែង ខណៈដែលបក្សកុម្មុយនិស្តកាន់អំណាចកំពុងធ្វើការរុះរើរដ្ឋាភិបាល
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់អាចនឹងជាប់គាំងនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយក្រុមបានពង្រាយយោធានៅក្នុងទីក្រុងឆ្នេរសមុទ្រមួយនៅតាមព្រំដែនរបស់ប្រទេសជាមួយប្រទេសបង់ក្លាដែស