យ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់ និងជាង ៦០ នាក់ទៀតកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីពុលស្រាដែលមានជាតិកខ្វក់នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូងដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ប្រធានគណបក្សនៃរដ្ឋធានីហាណូយរបស់វៀតណាមគឺលោក Dinh Tien Dung បានលាលែងពីដំណែង ដែលជាការលកត់សម្គាល់ឲ្យឃើញថាមន្ត្រីកំពូលចុងក្រោយបង្អស់បានចាកចេញពីដំណែង ខណៈដែលបក្សកុម្មុយនិស្តកាន់អំណាចកំពុងធ្វើការរុះរើរដ្ឋាភិបាល
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់អាចនឹងជាប់គាំងនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយក្រុមបានពង្រាយយោធានៅក្នុងទីក្រុងឆ្នេរសមុទ្រមួយនៅតាមព្រំដែនរបស់ប្រទេសជាមួយប្រទេសបង់ក្លាដែស
យោងតាមក្រសួងសុខាភិបាលប្រទេសស៊ីប បានឲ្យដឹងថាមនុស្សវ័យចំណាស់ទីពីរម្នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីរលកកម្តៅខ្លាំងវាយប្រហាររយៈពេលមួយសប្តាហ៍ ដែលបានធ្វើឱ្យប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើតនេះមានសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា
ក្រសួងឧតុនិយមរបស់ប្រទេសចិនបានចេញការប្រកាសអាសន្នពីសីតុណ្ហភាពកើនឡើងខ្ពស់ ដោយតំបន់ជាច្រើននៅទូទាំងប្រទេសបានជួបប្រទះនូវកំដៅដ៏ខ្លាំង ខណៈដែលខេត្តភាគខាងត្បូងជាច្រើនបានចេញការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជំទាស់នឹងផែនការដែលបានប្រកាសដោយយោធា ឱ្យផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវធំមួយ ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន