យ៉ាងហោចណាស់មនុស្ស ១,២០០ នាក់ដែលរួមមានក្រុមអ្នកឡើងភ្នំបោះតង់ត្រូវបានបង្ខំឲ្យជម្លៀសចេញបន្ទាប់ពីមានភ្លើងឆេះព្រៃដ៏ធំដំបូងគេប្រចាំឆ្នាំនៅរដ្ឋ Los Angeles រីករាលដាលលើផ្ទៃដីប្រមាណ៦០គីឡូម៉ែត្រការ៉េ
ប៉ូលិសបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានអ៊ីមែលដែលគំរាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានផ្ញើទៅកាន់ស្ថាប័នសាធារណៈជាង ១០០កន្លែង នៅថ្ងៃសុក្រនេះ ប៉ុន្តែប៉ូលីសមិនបានរកឃើញគ្រឿងផ្ទុះណាមួយនោះទេ
មកដល់ពេលនេះមានប៉េងប៉ោងផ្ទុកសំរាម ដែលបង្ហោះដោយទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ បានហោះចូលនិងធ្លាក់នៅជាង៧៧០ទីតាំងទូទាំងកូរ៉េខាងត្បូង
អេស្បាញ និងទួរគីបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យសម្លឹងមើលដំណោះស្រាយទៀតនិងជំរុញឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសមេឌីទែរ៉ាណេ
ក្រុម ប្រទេសG7បានប្រកាសថានឹងផ្តល់ប្រាក់កម្ចី៥០ ពាន់លានដុល្លារដល់ទីក្រុង គៀវដែលនឹងត្រូវសងទៅសម្ព័ន្ធមិត្តលោកខាងលិច ដោយប្រើចំណូលការប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច
មនុស្សទីពីរបានស្លាប់នៅអាហ្រ្វិកខាងត្បូងក្នុងសប្តាហ៍នេះបន្ទាប់ពីឆ្លងមេរោគ mpox ដែលមានរយៈពេលមិនដល់២៤ម៉ោងបន្ទាប់ពីមានការស្លាប់ដំបូង
ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បានបើកការវាយប្រហារដោយគ្រាប់បែកតាមទូក លើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលជាការកើនឡើងនៃការវាយប្រហារចុងក្រោយ បើទោះបីជាយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិកព្យាយាមការពារផ្លូវទឹកដ៏សំខាន់នេះក៏ដោយ