ក្រុមហាម៉ាស់បានបដិសេធការអះអាងដែលថាក្រុមនេះបានស្នើគំនិតថ្មីសម្រាប់សំណើបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្គាហ្សា
ទីក្រុងតូក្យូកំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនចិន ដែលគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់សម្ភារៈយោធាឲ្យទីក្រុងម៉ូស្គូ
អាជ្ញាធរចំណីអាហារនៅប្រទេសដាណឺម៉ាកបានប្រកាសប្រមូលមកវិញនូវផលិតផលមីហឹរចំនួនបីប្រភេទដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ដោយសារហានិភ័យដែលអាចពីរសជាតិដ៏ហឹររបស់មីទាំងបីប្រភេទនោះ និងស្នើរឲ្យអ្នកដែលបានទិញបោះចោល ឬប្រគល់ទៅឲ្យអ្នកលក់វិញ
កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារសម្លាប់មនុស្សជាថ្មីលើអ៊ុយក្រែនដោយបានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់កាលពីថ្ងៃពុធមួយថ្ងៃមុនពេលមេដឹកនាំប្រទេស G7 ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែនជួបប្រជុំពិភាក្សាអំពីវិធីកាត់បន្ថយការវាយលុករបស់ទីក្រុងម៉ូស្គូ
សហរដ្ឋអាមេរិកនឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញប្រឆាំងនឹងរុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូងប្រទេសអ៊ីតាលីនៅចុងសប្តាហ៍នេះ
ហុងកុងបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនប្រាំមួយនាក់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្រោមច្បាប់សន្តិសុខក្នុងស្រុកដែលទើបអនុម័តថ្មី ដោយហៅពួកគេថាជាឧក្រិដ្ឋជននិងកំពុងតាមចាប់ខ្លួន ។
មហាសេដ្ឋីអូស្ត្រាលីម្នាក់កំពុងផ្តល់ជំនួយដើម្បីសាងសង់ប្រព័ន្ធច្រកទ្វារសុវត្ថិភាពមួយនៅតាមព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា ដែលអាចអនុញ្ញាតឱ្យផ្តល់ជំនួយស្បៀងអាហារចំនួន ១០,០០០តោនក្នុងមួយថ្ងៃដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងអត់ឃ្លាន។