លោក Bidenបានដកបម្រាមដែលហាមប្រាមអង្គភាពធំមួយរបស់អ៊ុយក្រែនមិនឲ្យប្រើអាវុធអាមេរិក តែបន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីការប្រើប្រាស់អាវុធរបស់កងកម្លាំងមនេះមកអាមេរិកនឹងបើកផ្លូវឱ្យអ៊ុយក្រែនប្រើប្រាស់ការហ្វឹកហ្វឺនជាមួយសព្វាវុធរបស់អាមេរិក
បុរសជនជាតិចិនម្នាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីទូកល្បឿនលឿនរបស់បុរសនោះបានបើកចូលកំពង់ផែតៃប៉ិដោយខុសច្បាប់ ដែលធ្លាប់ជាអតីតមេទ័ពជើងទឹក ដែលសង្ស័យថាអាចធ្វើការស៊ើបអង្កេតលើការការពារកោះនេះបាន។
ចំនួនអ្នកផ្លាស់ទីលំនៅខាងក្នុងនៅក្នុងប្រទេសស៊ូដង់បានកើនឡើងដល់ជាង ១០ លាននាក់ ខណៈដែលសង្រ្គាមបានបង្ខំឱ្យប្រជាជនប្រហែលមួយភាគបួននៃប្រជាជនស៊ូដង់សរុបភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងបានឆ្លងចូលព្រំដែនដែលកំពុងមានភាពតានតឹង ខណៈដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងយុទ្ធនាការបែបសង្គ្រាមត្រជាក់ ដូចជាការបង្ហោះប៉េងប៉ោងនិងការផ្សាយឃោសនារិះគន់និងគំរាមគ្នាទៅវិញទៅមក។
ប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីទិញនាវាល្បាតធំចំនួន ៥គ្រឿងនៅឆ្នាំ ២០២៨ សម្រាប់បំពេញបន្ថែមប្រតិបត្តិការឆ្មាំសមុទ្ររបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិនក្នុងបញ្ហាជម្លោះដែនសមុទ្រ។
សហរដ្ឋអាមេរិកកំពុងបង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលការដាក់ពង្រាយយោធារបស់អាមេរិកនៅទីនោះកំពុងចង់ព្យាយាមញុះញង់ឲ្យបានជម្លោះបន្ថែមក្នុងបញ្ហាជម្លោះដែនសមុទ្រដែលមានស្រាប់ជាមួយចិន។
ក្រុមហ៊ុនផលិតរថយន្ត Stellantis របស់អាមេរិកកំពុងប្រមូលរថយន្តប្រភេទ SUV និងរថយន្តភីកអាប់ចំនួន ២១១,៥៨១គ្រឿង ដោយសារបញ្ហាដែលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងលំនឹងស្វ័យប្រវត្តិ(ESC )របស់រថយន្ត