គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារខេត្ត Ishikawa និងខេត្តភាគកណ្តាលផ្សេងទៀតរបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិឡើយ។ យោងព័ត៌មានKYODOនៅថ្ងៃទី២៧ខែវិច្ឆិកានេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា នៅម៉ោង ១០:៤៧ យប់ ម៉ោងក្នុងស្រុក ការរញ្ជួយដីដែលបានកើតឡើងបានវាស់នៅកម្រិតទាបជាង៥នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយរបស់ជប៉ុនគឺ ៧ នៅ Wajima និង Shika ទាំងនៅក្នុងឧបទ្វីប Noto ដែលជាតំបន់មួយនៅក្នុងខេត្ត Ishikawa ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងបន្តបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីដើមឆ្នាំនេះ។ ទីភ្នាក់ងារនេះបាននិយាយថាពីដំបូងរញ្ជួយដីមានកម្លាំង ៦,៤ រ៉ិចទ័រ ប៉ុន្តែក្រោយមកវាបានកើនឡើងទៀតដល់៦,៦...
តុលាការកំពូលរបស់ទីក្រុងហុងកុងកាលពីថ្ងៃអង្គារបានសម្រេចផ្ដល់សិទ្ធិអនុគ្រោះដល់អត្ថប្រយោជន៍លំនៅដ្ឋាន និងសិទ្ធិទទួលមរតកស្មើៗ...
បុរសជនជាតិកូរ៉េខាងត្បូងម្នាក់បរិភោគអាហារច្រើនរហូតដល់ធាត់លើសទម្ងន់ខ្លាំង ដោយមានចេតនាប៉ុនប៉ងគេចពីការបំពេញកាតព្វកិច្ចចូលបម្រើ...
ជនបរទេសចំនួន ៣៩ នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេសមីយ៉ាន់ម៉ាឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ខណៈមន្ត្រីថៃកំពុង...
ក្រុមអ្នកគាំទ្រដែលស្វែងរកការដោះលែងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ដែលកំពុងជាប់ឃុំបានបានធ្វើការតាវ៉ានៅរដ្ឋធានី Islamabad បង្កជា...
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរកឃើញសាកសពចំនួន១៦ នៅក្រោមភក់ និងថ្មជាច្រើនតោនបន្ទាប់ទឹកជំនន់ភ្លាមៗបានវាយប្រហារភូមិតាមជើងភ្នំ...
មនុស្សយ៉ាងហោចណាស់ ១៦ នាក់កំពុងបាត់ខ្លួនបន្ទាប់ពីទូកទេសចរណ៍មួយបានលិចនៅក្នុងសមុទ្រក្រហមបន្ទាប់ពីជួបបញ្ហាអាកាសធាតុដ៏អាក្រក់...